ASEAN
ទង់ជាតិរបស់អាស៊ានមានផ្ទៃពណ៌ខៀវខាងក្រោយ និង និមិត្តរូបរាងជាដើមស្រូវពណ៌លឿងនៅក្នុងរង្វង់ពណ៌ក្រហមដោយពាត់ជុំវិញដោយរង្វង់កងពណ័ស។ រូបរាងដើមស្រូវ 10 ដើមចងភ្ជាប់គ្នាដំណាងឲ្យចំណងមិត្តភាព និង សាមគ្គីភាពវាងប្រទេសទាំង 10 របស់អាស៊ីត្រូវបានចងភ្ជាប់គ្នាដូចដើមស្រូវ។ សំរាប់ពណ៌ខៀវតំណាងឱ្យសន្តិភាព និង ស្ថិរភាព ពណ៌ក្រហមតំណាងឱ្យថាមពល និង ចិត្ដក្លាហាន ពណ៌លឿងតំណាងឱ្យភាពរុងរឿង និង ពណ៌សបង្ហាញពីភាពបរិសុទ្ធ។
សមាគមប្រជាជនអាស៊ីអាគ្នេយ៍ គឺជាអង្គការថ្នាក់តំបន់មួយ រួមមានប្រទេសនៅអាស៊ីអាគ្នេយ៍ទាំងដប់ ដែលបានជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាលនិងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។ចាប់តាំងពីការបង្កើតឡើងដំបូងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ ដោយប្រទេសឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី និងថៃ អង្គការនេះក៏បានពង្រីកខ្លួនដោយការចូលរួមពីប្រទេសព្រុយណេ កម្ពុជា មីយ៉ាន់ម៉ា(ភូមា) និងវៀតណាម។គោលបំណងសំខាន់នៃអង្គការនេះគឺការជំរុញនូវកំណើនសេដ្ឋកិច្ច វឌ្ឍនភាពសង្គម និងការវិវត្តសង្គមសម្រាប់សមាជិកទាំងអស់ រួមជាមួយការការពារស្ថិរភាពនៅក្នុងតំបន់ និងការផ្ដល់យន្តការមួយសម្រាប់ប្រទេសជាសមាជិកដើម្បីដោះស្រាយទំនាស់ដោយសន្តិវិធី។ប្រទេសអាស៊ានគ្របដណ្តប់ផ្ទៃដី 4.46 លានគីឡូម៉ែត្រការ៉េ ដែលមានផ្ទៃដីស្មើនឹង 3% នៃផ្ទៃដីសរុបរបស់ផែនដី ហើយមានប្រជាជនប្រហែល 600 លាននាក់ (ដែលស្មើនឹង 8.8% នៃប្រជាជនលើពិភពលោក)។ ផ្ទៃសមុទ្ររបស់ប្រទេសអាស៊ានមានទំហំប្រហែលបីដង (ធំជាងផ្ទៃដី)។ នៅឆ្នាំ 2012 អាស៊ានមាន nominal GDP កើនឡើងច្រើនជាង 2 ទី្រលានដុល្លារអាមេរិក។[៥] ប្រសិនបើប្រទេសអាស៊ានរួមបញ្ចូលគ្នាតែមួយ នោះអាស៊ាននឹងក្លាយទៅជាប្រទេសសេដ្ឋកិច្ចធំជាងគេទីប្រាំបីនៅលើពិភពលោក
ត្រឹមថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៧ សមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា ASEAN មានវ័យ ៥០ឆ្នាំហើយ។ ឆ្លងតាមប្រវត្តិសាស្ត្រយូរអង្វែងនេះ តំបន់ដែលមានប្រជាជនជាង៦០០លាននាក់នេះ កំពុងដើរតួយ៉ាងសំខាន់លើឆាកអន្តរជាតិ។ មកទល់ពេលនេះ សមាគមមួយនេះ មានសមាជិកពេញសិទ្ធិចំនួនដប់ប្រទេស និងដៃគូសន្ទនាជាច្រើនប្រទេសទៀត។ចាប់តាំងពីការបង្កើតនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ បានឆ្លងកាត់វិបត្តិជាច្រើន ទម្រាំក្លាយជាអង្គការតំបន់ដែលមានតួនាទីស្នូល និងអាចទាក់ទាញមហាអំណាចពិភពលោក ដើម្បីកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខ និងសេដ្ឋកិច្ច។ ថ្ងៃនេះសារព័ត៌មានថ្មីៗសូមលើកយកកាលបរិច្ឆេទនៃការចូលជាសមាជិកអាស៊ានរបស់សមាជិកទាំង ១០ ដើម្បីរំលឹកខួបនៃការបង្កើតអង្គការនេះ៖
១. ប្រទេសថៃ ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
នៅក្នុងទង់ជាតិរបស់ប្រទេសថៃរួមមានខ្សែរបណ្តោយឆ្នូតចំនួន 5 ខ្សែរ ដោយមានពណ័ក្រហមនៅឆ្នូតទី1 និង ទី5 តំណាងឱ្យការតស៊ូរបង្ហូរឈាមដើម្បីឯករាជរបស់ប្រទេសថៃ ពណ៌សនៅឆ្នូតទី2 និង ទី4 តំណាងឱ្យសាសនា ហើយឆ្នូតពណ័ខៀវចំកណ្តាលតំណាងឱ្យរាជានិយម។
២. ប្រទេសម៉ាឡេស៊ី ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
នៅក្នុងទង់ជាតិរបស់ប្រទេសម៉ាឡេស៊ីរួមមានឆ្នូតពណ័ក្រហម ស និង មុខទាំង 14 របស់ផ្កាយតំណាងឱ្យរដ្ឋជាសមាជិកទាំង 13 នៃសហព័ន្ធម៉ាឡេស៊ី និង សង្កាត់សហព័ន្ធនៃទីក្រុងគូឡាឡាំពួ។ ឆ្នូត និង ផ្កាយនេះតំណាងឱ្យភាពស្មើគ្នានៅក្នុងសហព័ន្ធរបស់រដ្ឋ និង នៅក្នុងរដ្ឋាភិបាលសហព័ន្ធ។ សំរាប់រូបចំណិតព្រះច័ន្ទ និង ផ្កាយគឺតំណាងឱ្យសាសនាអ៊ីស្លាម និង ពណ៌លឿងគឺជាពណ័ប្រពៃណីរបស់រាជវង្ស។ ចំណែកឯរាងការ៉េពណ៌ខៀវវិញគឺតំណាងឱ្យការឯកភាពជាតិរបស់ប្រជាជនម៉ាឡេស៊ី។
៣. ប្រទេសសិង្ហបុរី ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
ផ្ទៃពណ៌ក្រហមតំណាងឱ្យភាពជាបងប្អូនជាសកល និង សមភាពនៃមនុស្សជាតិ។ ផ្ទៃពណ៌សតំណាងឱ្យភាពបរិសុទ្ធនិង គុណធ៍ម។ រូបព្រះច័ន្ទចំណិតគឺជានិមិត្តរូបតំណាងឱ្យភាពរីកចំរើនរបស់ប្រទេសជាតិវ័យក្មេង និង រូបស័ញ្ញាផ្កាយទាំងប្រាំតំណាងឱ្យ អុត្តមគតិនៃលទ្ធិប្រជាធិបតេយ្យ សន្តិភាពវឌ្ឍនភាព សុចរិត និង សមភាព។
៤. ប្រទេសហ្វីលីពីន ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
នៅក្នុងទង់ជាតិរបស់ប្រទេសហ្វីលីពីនរួមមានឆ្នូតខៀវជានិមិត្តរូបនៃសេចក្តីស្នេហាជាតិ និង យុត្តិធម៍។ ឆ្នូតក្រហមតំណាងឱ្យសេចក្ដីក្លាហាន និង ការតស៊ូរបង្ហូរឈាមដើម្បីសេរីភាព និង ឯករាជ្យភាព រីឯពណ័សតំណាងសន្តិភាព និង ភាពបរិសុទ្ធ។ រូបផ្កាយទាំងបីតំណាងឱ្យតំបន់ភូមិសាស្ត្រចម្បងទាំងបីនៃប្រទេសហ្វីលីពីនរួមមាន តំបន់ Luzon Mindanao និង Visayas។ ព្រះអាទិត្យតំណាងឯករាជ្យភាព និង កាំរស្មីចំនួនប្រាំបីជាតំណាងឱ្យខេត្តចំនួនប្រាំបីរបស់ខ្លួនដែលបានដឹកនាំការបះបោររបស់ប្រទេសហ្វីលីពីនប្រឆាំងនឹងការគ្រប់គ្រងរបស់អេស្ប៉ាញ។
៥. ប្រទេសឥណ្ឌូនេស៊ី ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧
នៅក្នុងទង់ជាតិរបស់ប្រទេសឥណ្ឌូនេស៊ីរួមមានឆ្នូតពណ័ឆ្នូតក្រហមជានិមិត្តរូបនៃឈាមនិងតំណាងឱ្យរាងកាយមនុស្ស
។ ឆ្នូតសតំណាងឱ្យព្រលឹងនិងវិញ្ញាណ។
៦. ប្រទេសព្រុយណេ ដារូសាលឹម ចូលជាសមាជិកអាស៊ាន ថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៨៤
នៅក្នុងទង់ជាតិរបស់ប្រទេសប៊្រុយណេដារូសាឡឹមរួមមាននិមិត្តរូបជាតិដែលនៅចំកណ្តាលមានពណ័ក្រហម។ ធាតុផ្សំទាំង 5 ចម្បងនៃនិមិត្តរូបជាតិនេះរួមមានទង់ជាតិជាមួយឆ័ត្ររាជវង្សតំណាងឱ្យរាជានិយម ស្លាបដែលមានរោមចំនួនបួនជានិមិត្តសញ្ញានៃយុត្តធម៍ ភាពស្ងប់ស្ងាត់ ភាពរុងរឿង និង សន្តភាព។ រូបដៃទាំងពីរបញ្ជាក់ការសន្យារបស់រដ្ឋាភិបាលក្នុងការការពារ និង លើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ ចំណែកឯរូបចំណិតព្រះច័ន្ទគឺតំណាងឱ្យសាសនាអ៊ិស្លាមគឺជាសាសនារបស់រដ្ឋដោយភ្ជាប់ជាមួយនៅ ពាក្យបាវចនារបស់ជាតិមួយឃ្លាជាអក្សរអារ៉ាបថា (តែងតែធ្វើតាមការណែនាំរបស់ព្រះជានិច្ច) និង រូបបូរនៅខាងក្រោមដោយសរសេរថា (ប៊្រុយណេ ទីលំនៅនៃសន្តិភាព)។ ចំណែកឯផ្ទៃពណ៌លឿងជាពណ័របស់ព្រះមហាក្សត្រ និង ជានិមិត្តរូបនៃរាជាណាចក្រស៊ុលតង់នេះ។ សំរាប់បូរពណ៌ស និង ខ្មៅនោះសំដៅទៅលើប្រធានគណៈរដ្ឋមន្ត្រីរបស់ប្រទេសប្រ៊ុយណេ។
៧. ប្រទេសវៀតណាម ចូលជាសមាជិកអាស៊ាន ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៩៥
នៅក្នុងទង់ជាតិរបស់ប្រទេសវៀតណាមរួមមានផ្ទៃពណ៌ក្រហមតំណាងឱ្យការតស៊ូរបង្ហូរឈាមដើម្បីឯករាជរបស់ប្រទេសវៀតណាម និង រូបផ្កាយពណ៌លឿងដែលមានមុខប្រាំ តំណាងឱ្យការរួបរួមគ្នារបស់វៀតណាមរវាងកម្មករ កសិករ ទាហាន បញ្ញវន្ត និង យុវជន ក្នុងការកសាងសង្គមនិយម។
៨. ប្រទេសមីយ៉ាន់ម៉ា ចូលជាសមាជិកអាស៊ាន ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧
នៅក្នុងទង់ជាតិរបស់ប្រទេសមីយ៉ានម៉ារួមមានឆ្នូតពណ័លឿងនៅខាងលើជានិមិត្តរូបនៃចំណងសាមគ្គីភាពក្នុងចំណោមក្រុមជនជាតិភាគតិចទាំងអស់។ ឆ្នូតពណ័បៃតងតំណាងឱ្យសន្ដិភាព ភាពស្ងប់ស្ងាត់និង បរិស្ថានខៀវស្រងាត់របស់ប្រទេសនេះ។ ឆ្នូតពណ័ក្រហមតំណាងឱ្យភាពក្លាហាន និង ការសម្រេចចិត្តដោយមិនរួញរា។ សំរាប់រូបសញ្ញាផ្កាយពណ៌សគឺតំណាងឱ្យការរួបរួមបញ្ចូលគ្នានៃសហភាព។
៩. ប្រទេសឡាវ ចូលជាសមាជិកអាស៊ាន ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ១៩៩៧
នៅក្នុងទង់ជាតិរបស់ប្រទេសឡាវរួមមានខ្សែរបណ្តោយឆ្នូតក្រហមនៅខាងលើ និង ខាងក្រោមតំណាងឱ្យការតស៊ូរបង្ហូរឈាមដើម្បីឯករាជរបស់ប្រទេសឡាវ ពណ៌ខៀវនៅកណ្តាលតំណាងឱ្យទ្រព្យសម្បត្តិ ភាពរុងរឿងរបស់ប្រទេសឡាវ ចំណែកឯរូបរង្វង់មូលពណ៌សជានិមិត្តរូបនៃការឯកភាពជាតិ និង យុត្តិធម៍។
១០. ប្រទេសកម្ពុជា ចូលជាសមាជិកអាស៊ាន ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩
នៅក្នុងទង់ជាតិរបស់ប្រទេសកម្ពុជារួមមានខ្សែរបណ្តោយឆ្នូត 3 ខ្សែរ ដោយមានពណ័ខៀវនៅឆ្នូតខាងលើ និង ខាងក្រោម និងឆ្នូតពណ័ក្រហមជាមួយនឹងនិមិត្តរូបប្រសាទអង្គរវត្តពណ៌សនៅចំកណ្តាល។ សំរាប់ពណ៌ក្រហមគឺដំណាងឱ្យជាតិ រីឯរូបប្រាសាទអង្គរវត្តពណ៌សជានិមិត្តរូបសាសនាជាតិដំបូងរបស់កម្ពុជាគឺព្រហ្មញ្ញសាសនាហើយនាពេលបច្ចុប្បន្នគឺព្រះពុទ្ធសាសនា។ ចំណែកឯ ពណ៌ខៀវដំណាងឱ្យព្រះមហាក្សត្រ។
សរុបសេចក្តីមកប្រទេសដែលជាសមាជិកអាស៊ាននីមួយៗសុទ្ធតែមានទង់ជាតិដែលមានពណ៍ និង រូបសញ្ញារប្លែកៗពីគ្នា ប៉ុន្តែទង់ជាតិទាំងនោះក៏មានបង្កប់នៅអត្ថន័យស្រដៀងៗគ្នាមួយចំនួនផងដែលដូចជាការឱ្យដំលៃទៅលើសន្តិភាព សាសនា និង ឯករាជ្យភាពជាតិជាដើម។
No comments:
Post a Comment