រឿងព្រេងខ្មែរ

+  សៀវភៅ បន្ទាយស្រីគ្រប់លក្ខណ៍

សៀវភៅ បន្ទាយស្រីគ្រប់លក្ខណ៍
រៀបរៀងដោយៈ និពន្ធដោយ គង់ ប៊ុនឈឿន
សៀវភៅនេះ សម្រាប់ជាជំនួយដល់អ្នកសិក្សាធ្វើការសិក្សានិងស្រាវជ្រាវដើម្បីបង្កើនចំណេះដឹង។
លោកអ្នកអាចទាញយកដោយឥតគិតថ្លៃ ជាមួយលីងដោនឡូតនៅខាងក្រោមរូបភាព៖



+ សៀវភៅរឿងស៊ឹមអ្នកបរឡាន
និពន្ធដោយ អឹម ថុក
សៀវភៅនេះ សម្រាប់ជាជំនួយដល់អ្នកសិក្សាធ្វើការសិក្សានិងស្រាវជ្រាវដើម្បីបង្កើនចំណេះដឹង។
លោកអ្នកអាចទាញយកដោយឥតគិតថ្លៃ ជាមួយលីងដោនឡូតនៅខាងក្រោមរូបភាព៖



+ សៀវភៅរឿង ព្រះអាទិត្យថ្មីរះលើដែនដីចាស់
រៀបរៀងដោយៈ និពន្ធដោយ សួន សុរិន្ទ
សៀវភៅនេះ សម្រាប់ជាជំនួយដល់អ្នកសិក្សាធ្វើការសិក្សានិងស្រាវជ្រាវដើម្បីបង្កើនចំណេះដឹង។
លោកអ្នកអាចទាញយកដោយឥតគិតថ្លៃ ជាមួយលីងដោនឡូតនៅខាងក្រោមរូបភាព៖



+សៀវភៅរឿង​ ផ្កាស្រពោន

រៀបរៀងនីពន្ធដោយៈ នូហាច
សៀវភៅនេះសម្រាប់ជាជំនួយដល់អ្នកសិក្សាធ្វើការសិក្សានិងស្រាវជ្រាវដើម្បីបង្កើនចំណេះដឹង។លោកអ្នអាចទាញយកដោយឥតគិតថ្លៃមួយលីងដោនឡូតនៅខាងក្រោមរូបភាព៖


+សង្ខេបរឿងអក្សរសិល្ប៍ខ្មែរ


ទាញយកឯកសារជា PDF

+ល្បែងប្រជាប្រិយ

ប្រទេស​កម្ពុជា​មាន​ល្បែង​ប្រជា​ប្រិយ​ជា​អនេក ដែល​ប្រជា​ពលរដ្ឋ​ទូទាំង​ប្រទេស​និយម​លេង​កម្សាន្ត នៅ​ពេល​ទំនេរ ពេល​បុណ្យទាន នឹង​ពេល​ធ្វើ​ពិធី​តូច ធំ​ផ្សេងៗ មាន​ពិធី​ចូល​ឆ្នាំ​ជា​ដើម ជាប់​ជា​ប្រពៃណី តាំង​ពី​ព្រេង​នាយ​មក ។ ឯកសារ ល្បែង​ប្រជាប្រិយ​ខ្មែរ ស្រាវ​ជ្រាវ​របស់​ក្រុម​ជំនុំ​ទំនៀមទម្លាប់​ ដែល​មាន​លោក ចាប ពិន អធិបតី​ក្រុម​ជំនុំ អ្នក​ស្រី ពេជ្រ សល់ លោក លី ធាម​តេង និង ស្ដើង ឆូរ ជា​សមាជិក​នៃ​ក្រុម​ជំនុំ និង​គូស​រូប​ដោយ លោក ចាប នូ ។ បោះពុម្ព​លើក​ដំបូង ដោយ​ពុទ្ធសាសនបណ្ឌិត្យ ព..២៥០៧ គ..១៩៦៤ ។សូម​ចូល​រួម​លេង​ល្បែង​ប្រជា​ប្រិយ​ខ្មែរ នៅ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ​នេះ​ដើម្បី​អភិរក្ស​មរតក​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​នេះ ឱ្យ​ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង​ត​រៀង​ទៅ ។


ទាញយកឯកសារជា PDF

+សៀវភៅ រឿង គូលីកំណែន

ប្រភពរឿង៖ រឿងគូលីកំណែនជាប្រលោមលោកបែបមនោគមវិជ្ជា ឆ្លុះបញ្ចាំងពីតថភាពសង្គមកម្ពុជា ក្រោមនឹមអាណានិគមនិយមពីរ គឺបារាំង និងជប៉ុនដែលជារឿងមួយមានប្រភពនៅក្នុងប្រទេសកម្ពុជាយើង ពីព្រោះដំណើររឿងបានប្រព្រឹត្តទៅនៅក្នុងឃុំគោកចំបក់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ប្រភេទ៖ អក្សរសិល្ប៍ទំនើបដែលមានទស្សនៈជឿនលឿន និងមាននិន្នាការទៅខាងលទ្ធិសង្គមនិយម។
ចលនា៖ខេមរនិយមព្រោះបានបង្ហាញពីជីវភាពពិតៗក្នុងសង្គមខ្មែរក្នុងកាលៈទេសៈដែលត្រូវបរទេត្រួតត្រា។
អ្នកនិពន្ធ៖ អ៊ឹម ថុក
កាលបរិច្ឆេទ៖ ខែសីហា ១៩៥៦
សង្គមបរិយាកាស៖ ដំណើររឿងបានប្រព្រឹត្តទៅចាប់ពីរជ្ជកាលព្រះបាទស៊ីសុវត្ថិមុនីវង្ស (ពីឆ្នាំ ១៩២៧ ដល់ ១៩៤២) សម័យនោះប្រទេសកម្ពុជាឋិតក្រោមអាណានិគមបារាំង ជប៉ុន។

សង្ខេបរឿង

         ឆ្នាំ១៩៣៥ នៅភូមិគោកចំបក់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលមានការដកហូតងារមេឃុំកឹម រួចហើយលើកបន្តុបពូផាន់ជំនួសវិញ ព្រោះពូផាន់មានទ្រព្យសម្បត្តិច្រើន ពូកែទារពន្ធដារ និងចេះ​​ផ្គាប់ផ្គុនចៅហ្វាយនាយ។ ថ្ងៃអាទិត្យមេឃុំផាន់តែងនាំលោកចៅហ្វាយស្រុកទៅផឹកស៊ី រកស្រីញី ជាពិសេសជាមួយនាងខ្វែននៅភូមិដើមក្រសាំង។ ក្នុងពេលកេណ្ឌពលករឲ្យជប៉ុនម្តងៗ មេឃុំផាន់បានច្រើនទាំងប្រាក់និងសគុណ។ក្នងរយៈពេលធ្វើការ៥ឆ្នាំមេឃុំផាន់ទទួលបានមេដាយដល់ទៅពីរ។
         លឹមជាកូនប្រុសរបស់តាង៉ែតយាយម៉ុកត្រូវមេឃុំផាន់កេណ្ឌឲ្យទៅធ្វើព្រលានយន្តហោះ
ពោធិចិនតុង ទោះបីនៅសល់ជាងមួយខែទៀតត្រូវរៀបការក៏ដោយ។ លឹមជាអ្នកបួសរៀនខាងផ្លូវពុទ្ធសាសនា គេមានគំនិតជឿនលឿន មានជំនឿសមហេតុផលទៅលើទស្សនៈកម្មផល។ ការយល់ដឹងការងាររាក់ជ្រៅក្នុងសង្គមលឹមបានយឹមដែលជាឧបាសកខើចជើងនៅបាសាក់ព្រះត្រពាំងជួយណែនាំ។
         ពេលទៅកំណែននៅពោធិចិនតុង មេឃុំផាន់ និងលោកចៅហ្វាយស្រុកមានឧបាយកល
អាក្រក់ចង់បាននាងហេងដោយឲ្យយាយចាន់ធ្វើជាមេអណ្តើក។ ការនេះមិនបានសម្រេច មេឃុំផាន់ក៏ប្រើវិធីគំរាមកំហែងថានឹងឲ្យប៉ូលីសមកចាប់នាងហេង។ យល់ហេតុការណ៍មិនស្រួល ពូស្វាយមីងពតក៏នាំនាងហេងយកទៅលាក់ទុកនៅផ្ទះតាង៉ែតយាយម៉ុកក៏ដាច់ចិត្តបររទេះនាំអនាគតកូនប្រសារគេចទៅលក់អង្ករនៅភ្នំពេញរង់ចាំថ្ងៃលឹមវិលមកវិញទើបរៀបការតែម្តង។
         ជាគ្រោះកាច ពេលយន្តហោះអាមេរិចមកទម្លាក់គ្រាប់បែកលើមូលដ្ឋានទ័ពជប៉ុន ពិសេស
ត្រង់ចេតិយវត្តឧណ្ណលោម តាង៉ែតយាយម៉ុក និងនាងហេងក៏ត្រូវស្លាប់យ៉ាងអណោចអធមដោយគ្រាប់បែកនោះទៅ។
         ពេលបញ្ចប់ការងារនៅឯពោធិចិនតុងហើយលឹមក៏វិលត្រឡប់មកភូមិកំណើតវិញ។ ពេល
នោះលឹមត្រូវបាត់បង់នូវអ្វីៗទាំងអស់ ឪពុកម្តាយ គូសង្សារក៏ត្រូវស្លាប់ជាមួយនោះអុងប៉ាងថាវក៏រឹមអូសដីស្រែ ផ្ទះសំបែងដើម្បីកាត់សងបំណុលខ្មោចឪពុក។
         ថ្ងៃមួយបន្ទាប់ពីបានទទួលសំបុត្រពីឧបាសកយឹម ដែលគ្រូសូត្រម៉ក់យកមកប្រគល់ឲ្យលឹមៗ
ក៏បានទៅជួបយឹមនៅផ្ទះនូដូងឯភ្នំពេញ។ លឹមត្រូវមានភារកិច្ចជូននូដូងដែលទើបរត់ចេញពីគុកទៅស្វាយដូនកែវដើម្បីបន្តចលនាតស៊ូជាមួយបារាំង។
         ម៉ឹងត្រូវជាប្អូនបង្កើតរបស់នូដូង ក្រោយពីបានរៀនចប់វិទ្យាល័យបានចូលទៅបម្រើការងារនៅ
ខេត្តព្រៃវែង។ ម៉ឹងបានសម្រាកនៅផ្ទះអ្នកគ្រូពេជ្រណារី។ អ្នកគ្រូនេះមានប្អូនស្រីជីដូនមួយឈ្មោះអ្នកគ្រូគូរស់។ ម៉ឹងនិងអ្នកគ្រូគូរស់តែងនាំគ្នាដើរកំសាន្តនៅវាលស្រែប្រាំងហើយបានយល់ចិត្តថ្លើមគ្នាដោយស្មោះក្រោយមកម៉ឹងបានទទួលសំបុត្រពីនូដូចជាបងឲ្យចូលព្រៃដើម្បីធ្វើការតស៊ូជាមួយគ្នា។យប់នោះម៉ឹងក៏សរសេរសំបុត្រជាពាក្យកាព្យដាក់ក្រោមពូកទុកឲ្យអ្នកគ្រូគូរស់រួចក៏ចេញទៅតាមបង។
        
ឆ្នាំ១៩៥៤ សន្និសីទសឺណែវបានបង្ខំឲ្យបារាំងប្រគល់ឯករាជ្យឲ្យប្រទេសទាំងបីនៅឥណ្ឌូចិន។ ក្រោយពីបានជ័យជំនះ ស្រុកក៏បានឯករាជ្យ លឹមក៏ត្រឡប់មកភូមិកំណើតវិញជាមួយអ្នកតស៊ូឯទៀត។ ចំណែកម៉ឹងពិការដៃម្ខាងក្នុងពេលតស៊ូហើយក៏សុខចិត្តរស់នៅបង្កបង្កើនផលឯស្រុកលើ។

        ដំណឹងនេះបានធ្វើឲ្យអ្នកគ្រូគូរស់កាន់តែពេញចិត្ត។ អ្នកទាំងពីរនៅតែរក្សាភក្តីភាពនឹងគ្នាជានិច្ច ហើយម៉ឹងក៏បានកំណត់ពេលវេលាផ្តាំមកអ្នកគ្រូគូរស់ដើម្បីទៅរៀបចំទ្រនំសុភមង្គលជាមួយគ្នាទៀតង។
ទាញយកឯកសារពេញជា PDF

រឿងព្រះវេស្សន្តរ

-ប្រភេទរឿង៖ អក្សរសិល្ប៍បុរាណ សាស្រ្តាទេសន៍
-ចលនា៖ អក្សរសិល្ប៍ពុទ្ធនិយម
-អ្នកនិពន្ធ និងកាលកំណត់តែង៖ គម្ពីរដើមជាស្នាដៃនៃព្រះអដ្ឋកឋាចារ្យដែលសរសេរជាភាសាបាលីមាននៅក្នុងគម្ពីរព្រះត្រៃបិដក។ឯគម្ពីរជាភាសាសម្រាយដែលមាននៅក្នុងកម្ពុជារដ្ឋយើងគឺមានច្រើនប្រភេទណាស់។សព្វថ្ងៃឯកសារគោលដែលយកមកសិក្សាគឺជាស្នាដៃរបស់បណ្ឌិតមហាឈឹមសុន៍។
រឿងសង្ខេប៖
          កាលព្រះសាស្រ្តាចារ្យគង់នៅនគរាជគ្រឹះ ឧទាយិត្ថេរបាននិមន្តព្រះសង្ឃឲ្យនិវត្តមកកាន់នគរកបិលព័ស្តតាមសេចក្តីអារាធានារបស់ព្រះ ស្រីសុទ្ធោទន៍ ពុទ្ធបិតា។ កាលព្រះពុទ្ធយាងមកដល់ និងក្រោយពុទ្ធបិតាទ្រង់ផ្ចង់អញ្ចលីគោរពថ្វាយបង្គំព្រះដ៏មានបុណ្យស្រាប់តែមេឃបង្អុរភ្លៀងបោក្ខរីពស៍ ដ៏អស្ចារ្យគឺនរណាចង់ទទឹកទើបទទឹក នរណាពុំចង់ទទឹកគឺពុំទទឹកឡើយ។ គឺដោយហេតុដ៏អស្ចារ្យនៃភ្លៀងសូភ៍នេះដែលបណ្តាលឲ្យព្រះពុទ្ធទ្រង់សម្តែងធម៍ទេសនារឿងព្រះវេស្សន្តរនោះថា៖កាលនោះព្រះបាទសិរិមហារាជ សោយរាជ្យនៅនគរជេតុត្តរសិរីរដ្ឋ ទ្រង់មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមសញ្ជ័យ។ព្រះរាជាទ្រង់អភិសេកព្រះសញ្ជ័យជាមួយនាងសុបារសុប្បតី (ផុស្សតី) ជារាជបុត្រីនៃព្រះបាទមទ្ទរាជនៃនគរមទ្ទរាជ។បុព្វប្រវត្តិនៃនាងផុស្សតីនោះគឺថានៅចុងកប្បទី៩១នាងនេះជារាជបុត្រីនៃព្រះបាទពុន្ទមរាជ នគរពុទ្ទមតី។នាងបានបូជាលម្អិតខ្លឹមចន្ទន៍ចំពោះព្រះពុទ្ធវិបស្សី។ដោយផល្លានិសង្សនេះនាងមានក្លិនក្រអូប។ទីបំផុត នាងបានទៅជាអគ្គមហេសីនៃព្រះឥន្រ្ទាធិរាជ។ កាលដល់កំនត់ជន្មាយុព្រះឥន្រ្ទជ្រាបថានាងនឹងច្យតចាកទេវលោកព្រះអង្គក៏ប្រទានពរ១០ប្រការ(ទសពរ)ចំពោះនាងតាមសេចក្តីប្រាថ្នាគឺ៖
1-ឲ្យបានជាអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យនានគរជេតុត្តរ
2-ឲ្យមានភ្នែកល្អ មានភូមោកោងទ្រទេសដូចបង្គុយកៅទណ្ឌ
3-ឲ្យមានឈ្មោះផុស្សតីដដែល
4-ឲ្យមានកូនប្រុសម្នាក់មានកិត្តិនាមល្បីល្បាញ
5-ពេលមានគភ៌សូមឲ្យមានផ្ទៃពោះរាបស្មើល្អ ដូចរូបប្រក្រតី
6-កុំឲ្យមានដោះសណ្តាយ
7-កុំឲ្យមានសក់ស្កូវ
8-ត្រូវមានសម្បុរស្បែកម៉ដ្ឋខៃល្អដូចសាច់ពពិលមាស
9-ឲ្យមានអំណាចដោះទុក្ខទោសរបស់មនុស្ស សត្វទាំងឡាយ
10-ឲ្យមានបក្សី គឺហង្ស ក្រៀល ក្ងាន បន្លឺនូវសព្ទល្វែវល្វើយនាព្រះរាជមន្ទីរ
​​​ព្រះនាងផុស្សតីច្យតចាកទេវលោកមកកើតក្នុងផ្ទៃនៃព្រះអគ្គមហេសីរបស់ព្រះបាទមទ្ទរាជ។នាងមានក្លិនកាយក្រអូបដូចខ្លឹមចន្ទន៍ទើបគេថ្វាយព្រះនាមផុស្សតី។ព្រះបាទសិរីមហារាជ្យទ្រង់ប្រោសអភិសេកនាងឲ្យជាអគ្គមហេសីនៃព្រះបាទស្រីសញ្ជ័យព្រះរាជបុត្រ របស់ព្រះអង្គ។ កាលនោះព្រះពោធិសត្វយាងចុះពីឋានត្រៃត្រឹង្សមកចាប់បដិសន្ធិក្នុងផ្ទៃព្រះនាងផុស្សតី។ តាំងពីមានគភ៌កាលណា​​ព្រះនាងផុស្សតីចំណាយព្រះរាជទ្រព្យ៦មឺុនគហាបណៈរាល់ថ្ងៃ ដើម្បីព្រះរាជទានក្នុងសាលាទានទាំងបី។ នៅពេលគ្រប់ទសមាសព្រះនាងយាងប្រទក្សិណនគរ ក៏ស្រាប់តែប្រសូត្រព្រះពោធិសត្វនៅចន្លោះផ្លូវនៃពួកឈ្មួញទើបគេថ្វាយនាមព្រះរាជទារកថា ព្រះវេស្សន្តរ។ ក្នុងថ្ងៃព្រះពោធិសត្វប្រសូត្រមកមា្នដំរីមួយបាននាំកូនដំរីសសុទ្ធមកទុក្ខថ្វាយក្នុងកន្លែងដំរីមង្គល។ គេដាក់នាមដំរីនោះថា បច្ច័យនាគេន្រ្ទ។ នៅពេលព្រះជន្មបាន៥ឆ្នាំព្រះពោធិសត្វប្រទាននូវប្រដាប់ប្រដារកុមារមានតំលៃ១សែនគហាបណៈដល់មេនំគម្រប់៩ដង កាលព្រះជន្មបាន៨ឆ្នាំទ្រង់ប្រាថ្នាអោយបេះដូង ភ្នែក សាច់ ឈាមជាទានហៅថា អជ្ឍត្តិកទាន។ ព្រះជន្មបាន១៦ព្រះវស្សា ព្រះបិតាទ្រង់ផ្សំផ្គុំនាងមទ្រីជាមាតុលធីតាអំពីមទ្ទរដ្ឋឲ្យជាអគ្គមហេសី ហើយទ្រង់ដាក់រាជ្យថ្វាយឲ្យគ្រប់គ្រងនគរតរៀងមក។ចំណេរកាលមកនាងមទ្រីប្រសូត្របានព្រះរាជបុត្រមួយដាក់នាមថា ជាលី រួចប្រសូត្របានបុត្រីមួយដាក់នាមថា ក្រស្ណា។
គ្រាមួយដែន ក្លឹង្គរាស្រ្ត កើតទុរភិក្សរាំងភ្លៀង អត់បាយ។ អ្នកនគរចាត់ឲ្យព្រាហ្មណ៍ ៨ នាក់ទៅសុំដំរីមង្គលពីព្រះវេស្សន្តរ។ ព្រះពោធិសត្វក៏សព្វព្រះទ័យប្រោសប្រទានដំរីព្រមទាំង គ្រឿងប្រដាប់ទៅស្នម។ ពេលនោះអ្នកស្រុកស្រីពិរាស្រ្តនាំគ្នាខឹង សុំព្រះរាជាអោយបំបរបង់ព្រះ វេស្សន្តរចេញពីនគរ។ ព្រះបាទស្រីសញ្ជ័យពុំយល់ព្រមតាម តែអ្នកស្រុកពុំសុខចិត្ត។ ទីបំផុតព្រះវេស្សន្តរសម្រេចព្រះទ័យថានិងចេញពីនគរ ទៅបួសនៅក្នុងព្រៃភ្នំគិរីវង្គត។ ព្រះអង្គហៅនាងមន្រ្តីមកផ្តែផ្តាំ ប៉ុន្តែព្រះនាងទទូចសុំទៅតាមបម្រើព្រះស្វាមីតែមួយមុខ។ព្រះនាងផុស្សតីអាឡោះអាល័យបុត្រ។ នាងយាងទៅអង្វរសុំទោសស្វាមីឲ្យព្រះរាជទានទោសឲ្យព្រះវេស្សន្តរ តែពុំបានសម្រេច។ តមកព្រវេស្សន្តរប្រារព្ធធ្វើសត្តសតកមហាទានគឺមានចំនួន៧រយៗគម្រប់៧មុខ។ព្រះនាងផុស្សតីសុំឃាត់នាងមទ្រីជារាជសុណ៌សាឲ្យនៅក្នុងនគរ។ នាងមនទ្រីមិនព្រមដោយបានរៀបរាប់ពីធម្មជាតិអាក្រាត ៣ មុខថ្វាយព្រះមាតាស្តាប់គឺ៖
   -ទន្លេគ្មានទឹក ហៅថាទន្លេអាក្រាត
   -ដែនគ្មានទឹក ហៅថាដែនអាក្រាត
   -ស្រីមេម៉ាយ ហៅថាស្រីអាក្រាត
តបមកព្រះវេស្សន្តរមួយអន្លើ និងនាងមទ្រីបុត្រទាំងពីរថ្វាយបង្គំមាតាបិតាលាចេញពីនគរ។ ព្រះពោធិសត្វទ្រង់ប្រទានសេះទាំង ៤ ទៅព្រាហ្មណ៍៤នាក់និងរាជរថទៅព្រាហ្មណ៍ម្នាក់ទៀតតាមផ្លូវ។ ទីបញ្ចប់ទ្រង់ពបាជលី នាងមទ្រី ចៅក្រស្ណាយាងព្រះបាទបន្តផ្លូវទៅមុខទៀត។ ព្រះវេស្សន្តរ មហេសី និងបុត្រ យាងដល់មាតុលនគរ។ ពួកអ្នកចេតរាស្រ្ត ចេញមកទទួលហើយព្រមព្រៀងថ្វាយរាជសម្បត្តិចំពោះព្រះវេស្សន្តរ ប៉ុន្តែព្រះអង្គពុំទទួល។ ស្តេចចេតរាស្រ្តនាំគ្នារៀបជូនដំណើរព្រះពោធិសត្វទៅដល់ទ្វារភ្នំគិរីវង្គត ហើយរើសកូនប្រុសអ្នកស្រុកម្នាក់ឈ្មោះចេតបុត្រឲ្យចាំនាច្រកភ្នំដើម្បីការពារសេចក្តីសុខចំពោះព្រះវេស្សន្តរ។ ក្សត្រទាំង៤អង្គយាងដល់ឆ្នេរស្រះបោក្ខរណីបានឃើញអាស្រមបទដែលសក្កទេវរាជនិមន្តថ្វាយ ក៏នាំគ្នាចូលគង់នៅជាមួយឥសីក្នងទីនោះទៅ។និយាយពីព្រាហ្មណ៍ម្នាក់ឈ្មោះជូជក នៅស្រុកទុន្នវិដ្ឋព្រាហ្មណ៍គ្រាមសន្សំប្រាក់បាន១០០ គហាបណៈយកទៅផ្ញើនិងត្រកូលព្រាហ្មណ៍មួយ។ ត្រកូនព្រាហ្មណ៍ចាយប្រាក់ជូជកអស់ ក៏សុខចិត្តលើកកូនស្រីឈ្មោះ នាងអមិត្តធីតាឲ្យធ្វើជាប្រពន្ធជូជក។ថ្ងៃមួយពួកព្រាហ្មណ៍ក្មេងៗ បានចោមរោមវាយនាងអមិត្តធីតាដោយក្តីច្រណែន នាងនេះបានលេស ក៏លេងបម្រើប្តីចាស់ ហើយបង្ខំតាជូជកឲ្យទៅសុំកូនព្រះវេស្សន្តរមកបម្រើនាង។ ជូជកធ្វើដំណើរទៅកាន់ភ្នំគិរីវង្គត។ ចេតបុត្រឃើញព្រាហ្មណ៍ចាស់ឃើញឆ្កែដេញខាំរត់ឡើងចុងឈើ ក៏ទាញព្រួញបំរុងនិងបាញ់ប្រហារ។ ជូជកកុហកថាខ្លួនជារាជទូតព្រះបាទស្រីសញ្ជ័យ។ ចេតបុត្រជឿក៏អញ្ជើញជួជកចុះមកជប់លៀង។ក្រោយការជប់លៀងចេតបុត្ររៀបរាប់ដំណើរទៅកាន់ភ្នំគិរីវង្គតឲ្យជួជកស្តាប់។ តមកជួជកលាចេតបុត្រធ្វើដំណើរទៅដល់អាស្រម អច្ចតមហាឫសី។អច្ចតមហាឫសីទទួលជូជក រួចក៏រៀបរាប់ប្រាប់ផ្លូវទៅកាន់អាស្រមព្រះវេស្សន្តរ។
ជួជកទៅដល់អាស្រមនាពេលរសៀល។ តាជីនៅសំណាក់ជើងភ្នំមួយយប់រងចាំព្រឹកស្អែកនឹងចូលទៅសុំបុត្រពីព្រះវេស្សន្តរ។រាត្រីនោះនាងមទ្រីយល់សុបន្តិ ឃើញបុរសម្នាក់ទាបខ្មៅស្លៀកពាក់សំពត់អម្ចត់ត្រឹមជង្គង់សៀតផ្កាចារនៅត្រចៀក កាន់អាវុធមុតថ្លាចូលមកចាប់ផ្តូលនាងឆ្កៀលយកភ្នែកទាំងពីរកាត់យកព្រះអង្សាទាំងសងខាង ពុះទ្រូវរូងយកថ្លើមបេះដូងទៅ។ ព្រះនាងតើនឡើងភិតភ័យតក្កមាទើបព្រះនាងយាងយាត្រាចូលទៅរកស្វាមីគោះទ្វារអាស្រមបរមកុដ្ឋិទាំងរាត្រី។ ព្រះវេស្សន្តរកាត់សប្តិថាជាការល្អទេ។ព្រឹកឡើងនាងមទ្រី នាំបុត្រទាំងពីរទៅផ្ញើនឹងស្វាមីរួចចេញទៅបេះផ្លែផល្លាទាំងអារម្មណ៍ពិភាល់យ៉ាងខ្លាំងអំពីសុបិន្តនិមត្ត។ ជួជកចូលមកសុំចៅក្រស្ណា និងបាជាលី។ រាជកុមារទាំងពីរភិតភ័យនាំគ្នារត់ទៅពូនឯស្រះឈូក។ ជួជកចាប់កុមារទាំងពីរទៅចងវាយវាត់នៅចំពោះព្រះភក្រ្ត័ព្រះវេស្សន្តរ។ ព្រះពោធិសត្វទប់ព្រះទ័យពុំទាន់ ទ្រង់ចាប់ធ្នូសរបម្រុងនឹងប្រហារព្រាហ្មណ៍ចោល តែទ្រង់ទប់បានវិញ។ ជូជកនាំកុមារចេញទៅ។និយាយពីនាងមទ្រី ចេញទៅបេះផ្លែឈើពុំបានសោះ។ នាងជួបប្រទះនូវខ្យល់ព្យុះ ភ្លៀងផ្គរ ហើយចេះតែមានភេទចម្លែកៗដូចជារកាំភ្នែកឆ្វេង កម្រើកភ្នែកស្តាំធ្លាក់សង្រែកពី ស្មា ធ្លាក់ទំពក់ពីដៃ។ នាងពុំអាចវិលមកអាស្រមបានព្រោះទេវបុត្រចុត្យនិមិត្តកាយជារាសីហ៍១ ខ្លាធំ ១ខ្លាដំបង១រាំងផ្លូវនាង។ លុះព្រលប់ទើបទេវបុត្រកាឡាខ្លួនចេញទៅអស់ នាងវិលមកកាន់អាស្រម។ នាងមទ្រីបាត់ពុំឃើញបុត្ររត់មកទទួលលដូចប្រក្រតី។ នាងភិតភ័យខំស្រែកហៅក៏ពុំឃើញ។ នាងសួរព្រះស្វាមីក៏ព្រះអង្គពុំឆ្លើយតប នាងមទ្រីសោយសោកលុះដូលសន្លប់បាត់ស្មារតី។ ព្រះវេស្សន្តរស្ទុះមកត្រកងបីយកទឹកស្រពព្រះភក្រ្ត័ឲ្យនាងដឹងខ្លួនវិញ ទើបទ្រង់លួងលោមប្រាប់ថា ព្រះអង្គបានប្រទានបុត្រទៅជួជកហើយ។ នាងមទ្រីអនុមោទនាបុត្រទានក្នុងខណៈនោះមក។
និយាយពីព្រះឥន្រ្ទាធិរាជទ្រង់ចុះមកកាឡាខ្លួនជាព្រាហ្មណ៍ម្នាក់ដើរចុះមកអាស្រមព្រះវេស្សន្តរដើម្បីបំពេញភរិយាទានរបស់ពោធិសត្វ។ នាងមទ្រីយល់អធ្យាស្រ័យស្វាមីក៏យល់ព្រមឲ្យព្រះវេស្សន្តរដាក់ទាននាងទៅឥន្រ្ទព្រាហ្មាណ៍។ ព្រះឥន្រ្ទទ្រង់សរសើរព្រះទ័យសប្បុរសរបស់ព្រះពោធិសត្វហើយទ្រង់បានប្រគល់នាងមទ្រីឲ្យ ព្រះវេស្សន្តរវិញ។ ខណៈនោះព្រះវេស្សន្តរបានសុំពរពីព្រះឥត៨ប្រការគឺ
១. សូមឲ្យព្រះវររាជបិតាស្តេចមកនាំពួកយើងខ្ញុំត្រឡប់ទៅនគរវិញ
២. សូមឲ្យមានអំណាចអាចដោះទុក្ខទោសរបស់សត្វទាំងឡាយឲ្យផុតពីក្តីស្លាប់
៣. សូមឲ្យបានជួយសង្រ្គោះដល់ជនកំសត់ ទុរគ៌តផុតពីក្តីក្រលំបាក
៤. សូមកុំឲ្យមានចិត្តត្រេកត្រអាលខាងផ្លូវកាមគុណជាអកុសល
៥. សូមឲ្យចៅជលី និងនាងក្រស្ណាបានគ្រប់គ្រងបុរីពិជ័យជេតុត្តរ
៦.សូមឲ្យមានអាហារទិព្ទកើតឡើងជារៀងរាល់ថ្ងៃ                                                                          
៧. សូមឲ្យការបរិច្ចាកទានកុំបីមានខ្វះខាតឡើយ
៨. សូមរំលងខាន់ទៅបានកើតនៅក្នុងឋានតុសិតទេវលោកកុំបីខានឡើយ
ជូជកបានដើរអស់ ១៥ថ្ងៃហើយទីបំផុតគឺវង្វេងផ្លូវទៅកាន់ក្រុងជេតុត្តរ។ ព្រះបាទស្រីសញ្ជ័យទតឃើញព្រាហ្មណ៍ចាស់បណ្តើរក្មេងតួចៗ ទ្រង់បញ្ជាឲ្យហៅមកគាល់។ ពួកអាមាត្យមុខមន្រ្តីបានស្តាប់ជួជកថ្លែងរឿងប្រាប់ក៏ចោទប្រកាន់ថ្កោលទោសព្រះវេស្សន្តរថាមិនគួរលើកកូនឲ្យជាទានសោះ។ ជាលីក្រស្ណាបានដោះសារការពារព្រះបិតា។ ព្រះបាទស្រីសញ្ជ័យត្រាស់ឲ្យលស់ព្រះរាជអនត្តោអនត្តាពីជូជក ហើយទ្រងឲ្យរៀបពិធីទទួលព្រលឹងទៅ។ ជាលីបានក្រាបទូលទុក្ខលំបាករបស់មាតាបិតានៅក្នុងព្រៃ។ ព្រះស្រីសញ្ជ័យសំរេចនាំរេហ៍ពលទៅតាមរាជបុត្រវិលមកនគរវិញ។
ចំនែកជួជកក្រោយដែលបានទទួលព្រះរាជទានរង្វាន់ហើយដោយសារគាត់អត់ឃ្លានមកយួរថ្ងៃ គាត់ក៏បរិភោគអាហារច្រើនហួសប្រមាណ ភ្លើងធាតុមិនអាចរំលាយឲ្យរលួយបាន គាត់ក៏រលាយសង្ខាក្នុងគ្រានោះហោង។ព្រះបាទស្រីសញ្ជ័យ នាងផុស្សតី រាជវង្សានុវង្ស និងអស់លោកអាមាត្យមន្រ្តីព្រមទាំងកុមារទាំងពីរបានចេញដំណើរទៅកាន់ភ្នំគិរីវង្គត់។ ក្សត្រទាំង ៦ អង្គក៏បានជួបជុំគ្នាដូចប្រាថ្នា ហើយសំណេះសំណាលយំសោកត្រាតែសន្លប់អស់ ខណៈនោះមហាមេឃបង្អុរភ្លៀងបោក្ខរពស៌មកធ្វើឲ្យក្សត្រទាំង៦ និងសេនា អាមាត្យមុខមន្រ្តីដឹងស្មារតីវិញ។ក្រោយមកព្រះវេស្សន្តរ និងនាងមទ្រីលាព្រះផ្នស។ ព្រះបាទស្រីបានសុំទោសបុត្រ ហើយទ្រង់លោងលោមបុត្រដោយប្រការផ្សេងៗ មុខចតុរងសេនាក៏ដង្ហែព្រះពោធិសត្វរាជរង្សានុវង្សចូលនគរវិញដោយសុវត្ថិភាព។ព្រះវេស្សន្តរសោយរាជជាសុខរហូតដល់សោយទវង្គតបានទៅកើតនៅឋានតុសិតមាននាមថាសន្តសិតទេវបុត្រ។
ព្រះរាជវង្សានុវង្ស និងនាមុឺនសព្វមុខមន្រ្តីបានចាត់ការធ្វើពិធីរាជាភិសេកព្រះជាលី និងក្រស្ណាជាមហាក្សត្រតរៀងមក៕



សៀវភៅរឿង ទុំទាវ


-ប្រភេទ៖ អក្សរសិល្ប៍ទំនើប, ប្រលោមលោកបែបមនោសញ្ជេតនា។
-ចលនា៖ ខេមរនិយម
-ឥទ្ធិពល៖ ព្រះពុទ្ធសាសនា
-សង្គមបរិយាកាស៖ ក្នុងសម័យលង្វែក
-កាលកំណត់តែង៖ ១៩១៥ ( ក្នុងរជ្ជកាលស្តេចស៊ីសុវត្ថិ)
-អ្នកនិពន្ធ៖ ភិក្ខុសោម

រឿងសង្ខេប៖

        ទុំជាកូនប្រុសស្រ្តីមេម៉ាយម្នាក់នៅស្រុកបាភ្នំ ខេត្តព្រៃវែង បានបួសរៀនជាមួយមិត្តភក្តិម្នាក់ឈ្មោះពេជ្រ នៅក្នុងវត្តវិហារធំ។ ទាំងពីរនាក់មានចំណេះដឹងខាងមន្តអាគម ស្មូត ផ្លុំបី និងធ្វើតោកលក់។ ដោយឡែកទុំមានរូបរាងស្អាត និងមានសំឡេងពីរោះ។ ថ្ងៃមួយនេនទាំងពីរបានសុំលោកគ្រូចៅអធិការយកតោកទៅលក់។ ទុំ និង ពេជ្រលក់រហូតដល់ស្រុកត្បូងឃ្មុំ។ ទុំបានស្មូតយ៉ាងពិរោះធ្វើឲ្យអ្នកស្រុកត្បូងឃ្មុំផ្អើលឈូឆរមកស្តាប់។ នាងនោជាភិលៀងរបស់នាងទាវ ឃើញទុំស្អាត សំឡេងពិរោះក៏គូចចិត្តស្នេហាតែដោយឋានៈតូចទាបនាងក៏ត្រឡប់ទៅផ្ទះប្រាប់នាងទាវ។ ទាវដឹងដំណឹងនេះក៏អង្វរម្តាយឲ្យទៅនិមន្តនេនទុំមកស្មូត្រនៅផ្ទះរបស់ខ្លួន។ ទុំស្មូត្រយ៉ាងពិរោះទាវក៏ចាប់ចិត្តស្រឡាញ់ ក៏រៀបចំផាហ៊ុម ដន្លាប់ បារី ស្លា ម្លូ ឲ្យនាងនោយកទៅប្រគេនទុំ ហើយប្រាថ្នាផ្សងឲ្យបានជួបទុំ។ ឯទុំវិញ ក៏ចាប់ចិត្តស្រលាញ់ទាវដែរ។ មកដល់វត្តវិញ ទុំរិះរកឧបាយកលសុំលោកគ្រូសឹក លោកគ្រូពុំព្រមព្រោះការទស្សទាយឃើញថាជើងលេខមិនល្អពានលើស្លាប់។ ដោយគ្រូមិនឲ្យសឹក ទុំក៏ទៅរកម្តាយអោយជួយអង្វរក៏លោកគ្រូតែពុំបានសំរេច​​។ ទុំដាច់ចិត្តលួចសឹកម្នាក់ឯង ហើយក៏ប្រញាប់ប្រញាល់បបួលពេជ្រវិលទៅត្បួងឃ្មុំវិញ។ ជូនជាពេលនោះម្តាយទាវមិននៅ ទុំក៏ឡើងលើផ្ទះហើយលួចរួមរក្ស័ជាមួយទាវនាពេលនោះទៅ។
        ក្រោយមកអរជូនជាចៅហ្វាយខេត្តត្បូវឃ្មុំបានចូលដណ្តឹងនាងទាវ ឲ្យមឺនងូនជាកូនប្រុសរបស់ខ្លួន។ ទន្ទឹមនឹងនោះទុំ និងពេជ្រត្រូវស្តេចរាមាដែលសោយរាជ្យនៅក្នុង ក្រុងលង្វែកនាំយកទៅក្នុងវាំងព្រោះទុំចេះស្មូត្រយ៉ាងពិរោះ។ ដោយព្រះបាទរាមាចង់បានស្រីស្អាតធ្វើជាស្នំ​​​ឯក ក៏ជ្រើសរើសរកស្រីស្អាតប៉ះចំនាងទាវដែលជាសង្សារទុំធ្វើឲ្យម្តាយសប្បាយចិត្តជាខ្លាំង។
លុះបានជូមមុខគ្នាក្នុងវាំង ចំពោះមុខស្តេចទុំច្រៀងរៀបរាប់សព្វគ្រប់ធ្វើអោយស្តេចរៀបការទុំនិងទាវជាប្តីប្រពន្ធក្នុងពេលនោះទៅ។ការណ៍នេះធ្វើឲ្យម្តាយទាវខូចចិត្តយ៉ាងខ្លាំង ក៏ប្រញាប់ប្រញាល់មកស្រុកកំណើតវិញ ហើយរិះរកឧបាយកលក្លែងសំបុត្រប្រាប់ទៅនាងទាវថាខ្លួនមានជំងឺជាទម្ងន់។ បានដំណឹងនេះភ្លាម ទាវក៏មកមើលម្តាយដល់ផ្ទះ  ត្រូវម្តាយចាប់បង្ខំឲ្យរៀបការជាមួយម៊ុឹនងួន។ ទាវអស់សង្ឃឹមក៏សរសេរសំបុត្រឲ្យទុំបានដឹង។ ពេលនោះស្តេចក៏ប្រទានព្រះរាជសារដល់ទុំ និងពេជ្រដើម្បីឃាត់អរជូន។ មកដល់ផ្ទះទាវ ទុំវង្វែងស្មារតីអស់សង្ឃឹមផឹកស្រាស្រវឹង ប្រកៀកឪបនាងទាវចំពោះមុខភ្ញៀវធ្វើឲ្យម្តាយទាវខឹង ក៏ពន្យួសអរជូនអោយចាប់យកទុំទៅសម្លាប់នៅក្រោមដើមពោធិ៍ជើងខាល។ដឹងថាប្តីនាងត្រូវគេសម្លាប់ទាវនិងនោតាមរកទុំ។អ្នកទាំងពីរក៏សម្លាប់ខ្លួនតាមទុំ ទៅ។ ពេជ្រនាំដំណឹងអកុសល់នេះទៅទូលស្តេច ស្តេចក៏មកកាត់ក្តីដោយចាប់អរជូន ម៊ុឺនងួន និងម្តាយទាវកប់ទាំងរស់ ត្រឹមកហើយយករនាស់រាស់ពីលើក្បាល់ រីឯអ្នកស្រុកត្បូងឃ្មុំបញ្ជូលជាអ្នកងារទាំងអស់។

-
ប្រធានរឿង៖ រឿងទុំទាវអ្នកនិពន្ធបានរំលឹកឡើងវិញពីប្រវត្តិស្នេហាមួយរបស់យុវជនខ្មែរ ក្រោមរបបសក្តិភូមិនាសម័យលង្វែក។ នេះគឺជាចំណងដៃស្នេហាដ៏សោកសៅរបស់តួអង្គ ពីររូប គឺ ទុំ និង ទាវ។ តាមរយៈនេះអ្នកនិពន្ធក៏បានលាតត្រដាងឲ្យឃើញពីរបៀបគ្រប់គ្រង និងច្បាប់ទម្លាប់ដ៏តឹងតែងនាសម័យនោះ។ ដូចនេះហើយទើបយើងឃើញថាដំណើររឿងគឺវិលជុំវិញបញ្ហាសំខាន់មួយគឺ ការតស៊ូដែលមានលក្ខណៈជាបុគ្គលិកដើម្បីទាមទារសិទ្ធក្នុងការជ្រើសរើសគូស្រករ។
-មូលបញ្ហា៖ មូលបញ្ហារឿងទុំទាវ គឺស្ថិតនៅលើទំនាក់ទំនងដែលកើតឡើងដោយសារការប្រកាន់យកនៅទស្សនៈពីរផ្ទុយគ្នា គឺទាមទារសិទ្ធសេរីភាពក្នុងការជ្រើសរើសគូរស្រករ ឫ ស្នេហាចិត្ត និង ចិត្តហើយទស្សនៈដែលប្រកាន់ទស្សនៈនីមួយៗដណ្តើមយកឈ្នះរៀងៗខ្លួន។

ទស្សនៈចំពោះការស្លាប់របស់ទុំ
ទុំស្លាប់បណ្តាលមកពីការមិនស្តាប់បណ្តាំគ្រូ
ទុំស្លាប់បណ្តាលមកពីមិនបង្ហាញរាជសារ
ទុំស្លាប់បណ្តាលមកពីម្តាយទាវជាអ្នកបើកដៃឲ្យគេសម្លាប់
ទុំស្លាប់បណ្តាលមកពីនាងទាវមិនជួយដាស់តឿនទុំ
ទុំស្លាប់បណ្តាលមកពីអរជូន និង ម៊ុឺនងួនជាអ្នកសម្លាប់
ទុំស្លាប់បណ្តាលមកពីស្តេចរាមាបណ្តាលឲ្យទុំយករាជសារទៅខ្លួនឯង
ទុំស្លាប់បណ្តាលមកពីស្នេហា

ទុំស្លាប់បណ្តាលមកពីរបបសក្តិភូមិសម័យលង្វែកតែម្តង




សៀវភៅរឿង មាលាដួងចិត្ត


ប្រភព៖ប្រទេសកម្ពុជា
ប្រភេទ៖អក្សរសិល្បិ៍ទំនើបបែបប្រលោមលោកមនោសញ្ជេតនានិងប្រវត្តិសាស្រ្ត
ចលនា៖ខេមរនិយម
អ្នកនិពន្ធ៖នូហាច
កាលកំណត់តែង៖១៩៧២
សង្ខេបរឿង
           ទីឃាវុធជាសិស្សរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិថ្នាក់ទី២ទំនើប។ ទីឃាវុធជាមនុស្សដែលមានអារម្មណ៍អណ្តែតអណ្តូង ចូលចិត្តការស្តាប់ចម្រៀងសៀម។ ពេលវិស្សមកាល ទីឃាវុធបានទៅលេងឪពុកម្តាយនៅភូមិអូតាគី ខេត្តបាត់ដំបង។ ពេលធ្វើដំណើរតាមរថភ្លើងបានជួបកញ្ញាជនជាតិសៀមម្នាក់មានរូបសម្រស់ល្អផូរផង់ជាងនារីក្នុងសុបិនទៅទៀត។ នាងនោះឈ្មោះចន្ទមណី។ អ្នកទាំងពីរសាសងគ្នាពីនេះពីនោះ ស្រាប់តែរថភ្លើងមកដល់ចំណតតែម្តង។ ទីឃាវុធនឹកស្តាយមិនចង់ឃ្លាតឡើយ។
         បុរសចំណាស់ម្នាក់កំពុងឈររេរា ឈ្មោះទេពកោសល្លវិចិត្រករ ជាឪពុកនាងចន្ទមណីដែលភៀសខ្លួនមកនៅស្រុកខ្មែរ ដោយរាជរដ្ឋាភិបាលសៀមចោទប្រកាន់គាត់ថាជាអ្នករួមគំនិតបះបោរប្រឆាំងនឹងរដ្ឋាភិបាលសៀម។ នាងចន្ទមណីបានណែនាំឪពុកនាងឲ្យស្គាល់ទីឃាវុធ ដែលបានជួយយកអាសារនាងក្នុងពេលធ្វើដំណើរ។ អ្នកទាំងបីស្វាគមន៍គ្នារួចក៏បែកគ្នាទៅកាន់លំនៅរៀងៗខ្លួន។ ចាប់តាំងពីពេលនោះមកទីឃាវុធពុំបានជួបមុខនាងចន្ទមណីទៀតទេ។
         ថ្ងៃមួយនៅពេលសម្រាកពីការសិក្សា ទីឃាវុធទៅមើលកុន ស្រាប់តែបានជួបពីរនាក់ឪពុក និងកូនម្តងទៀត។ នាងចន្ទមណីបានបបួលទីឃាវុធទៅលេងផ្ទះនាង។ ចាប់ពីពេលនោះមកទីឃាវុធបានចេញចូលផ្ទះនាងយ៉ាងញឹកញាប់ ធ្វើឲ្យអ្នកទាំងពីរកាន់តែជិតស្និទ្ធឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយទីឃាវុធបានខិតខំប្រឹងប្រែងរៀនសូត្រទ្វេឡើង។ ក្នុងឱកាសវិស្សមកាលក្រុមគ្រួសាររបស់នាងចន្ទមណីបានបបួលទីឃាវុធទៅលំហែកាយនៅសៀមរាបអង្គរ។ ពេលធ្វើដំណើរនេះមានគ្រួសារវេគីបាននាំដំណើរទស្សនាគ្រប់ប្រាសាទទាំងអស់រហូតដល់ភ្នំគូលែន។ គូស្នេហ៍ទាំងពីរបានបន់ស្រន់ចំពោះព្រះភក្ត្រព្រះអង្គធំ សូមឲ្យសេចក្តីស្នេហាគេទាំងពីរបានសម្រេចដូចបំណង និងទទួលបាននូវសេចក្តីសុខ។
         ក្រោយពេលត្រឡប់មកពីដំណើរកំសាន្តវិញ ទីឃាវុធខិតខំប្រឹងប្រែងរៀនសូត្ររហូតប្រឡងជាប់ជាស្ថាពរ។ គេសប្បាយរីករាយជាពន់ពេក បាននាំដំណឹងល្អនេះទៅប្រាប់នាងចន្ទមណី តែបែរជាធ្វើឲ្យចិត្តនាយប្រែជាស្រពាប់ស្រពោនទៅវិញ ដោយសារនាងចន្ទមណី និងឪពុកត្រឡប់ទៅស្រុកកំណើតវិញព្រោះម្តាយនាងមានជំងឺហើយលោកទេពកោសល្លត្រូវរួចពីទោសផង។
          តាំងពីពេលនោះមកស្នេហាអ្នកទាំងពីរត្រូវឃ្លាតឆ្ងាយ ចំណែកប្រទេសជាតិក៏មានភាពច្របូកច្របល់ដែរ សាលាត្រូវបិទទ្វារព្រោះគ្រូបង្រៀនមានកាតព្វកិច្ចបម្រើផ្នែកកងទ័ពវិញ។ ទីឃាវុធសម្រេចចិត្តឈប់រៀនហើយត្រឡប់ទៅស្រុកកំណើតវិញដោយសភាពការណ៍ក្នុង និងក្រៅប្រទេសមិនស្រួលហើយបានដាក់ពាក្យសុំធ្វើការងាររដ្ឋបាលជាបាល័ដ្ឋនៅខេត្តពោធិ៍សាត់។
         ទីឃាវុធបានជួលផ្ទះមីងក្អាត់ ពូហ៊ីតស្នាក់អាស្រ័យ។ ការធ្វើការងារនៅខេត្តពោធិ៍សាត់ គេបានជួបប្រទះតែអំពើពុករលួយ ពាលាអាវាសែ។ ម្យ៉ាងទៀតបានទទួលដំណឹងពីសម្លាញ់វេគី ដែលជាគិញសម្ងាត់នោះថា នាងចន្ទមណី និងឪពុកនាងធ្វើការជាចារបុរស ចារនារី មកយកការណ៍នៅស្រុកខ្មែរធ្វើឲ្យទីឃាវុធមានការខឹងសម្បារជាខ្លាំងក៏បានស្ម័គ្រចិត្តចូលបម្រើកងទ័ព។
         ការប្រយុទ្ធគ្នាបានផ្ទុះឡើង ធ្វើឲ្យទ័ពខាងយើងមានរបួស និងស្លាប់ជាច្រើននាក់។ ក្នុងចំណោមអ្នករងគ្រោះ ទីឃាវុធត្រូវរងរបួសធ្ងន់ជាងគេ តែត្រូវបាននាងចន្ទមណីបរិច្ចាគឈាមឲ្យ និងព្យាបាលជំងឺ ទើបទីឃាវុធបានជាសះស្បើយ។ ទីឃាវុធមិនបានត្រេកអរចំពោះការជួយសង្គ្រោះជីវិតពីនាងទេ ថែមទាំងបានប្រើសម្តីគំរោះគំរើយ អសីលធម៌ឲ្យនាងថែមទៀតផង តែនាងមិនខឹងនឹងកម្លោះទេព្រោះនាងមានហេតុផលច្បាស់លាស់។
          ពេលត្រឡប់ពីសង្គ្រាមវិញ ទីឃាវុធបានទទួលតំណែងជាចៅហ្វាយស្រុកពួក។ ពេលនោះព្រំប្រទល់ខេត្តខ្លះដូចជាបាត់ដំបង មួយភាគនៃពោធិ៍សាត់ខេត្តកំពង់ធំ ស្ថិតនៅក្រោមការកាន់កាប់របស់សៀម ធ្វើឲ្យប្រជាជនមានការលំបាកចេញចូលប្រកបរបរកសិកម្ម កំលោះរូបនេះត្រូវបានបង្ខំចិត្តរាប់អានជាមួយនាយអាំភើ និងនាងចុលានន្ទ ជាជនជាតិសៀម ដោយធ្វើការចេញចូលទៅមកផ្ទះរបស់គេមិនដែលដាច់។
         ថ្ងៃមួយនាយអាំភើបាននាំឪពុកមា និងប្អូនស្រីមកស្រុកខ្មែរទស្សនាអង្គរ ទីឃាវុធបានចាត់ចែងជូនដំណើរគ្រួសារនាយអាំភើ ដើម្បីតបស្នងដែលគេបានធ្វើល្អមកលើខ្លួន។ ទីឃាវុធមានការសោកស្តាយណាស់ដោយសម្លាញ់វេគីបានផ្តល់ដំណឹងខុសពីរឿងនាងចន្ទមណីនិងឪពុក។ ទីឃាវុធចង់ធ្វើការសុំទោសនាង តែពុំមានឱកាសសោះ។ ពេលទៅដល់របាយការណ៍ក្រោយពីទទួលទានអាហាររួចចុះងូតទឹក កំពុងតែបណ្តែតអារម្មណ៍ ស្រាប់តែនាងចន្ទមណីហែលទឹកមករកទីឃាវុធចង់សួររឿងរ៉ាវខ្លះៗ។ ទីឃាវុធបាននិយាយសុំទោសនាង តែពុំព្រមទទួលនាងធ្វើជាសង្សារជាថ្មីទេ ព្រោះគេបានសច្ចាចំពោះព្រះភ័ក្រ្តបដិមានៅអង្គរថា បើសៀមប្រគល់ខេត្តដែលគេយកទៅឲ្យមកខ្មែរវិញ ទើបរាប់អានសៀមជាមិត្តបាន។
         សង្រ្គាមត្រូវបានបញ្ចប់ សៀមបានប្រគល់ទឹកដីឲ្យមកខ្មែរវិញ ដោយមានលោកជូឡុងតំណាងរាជរដ្ឋាភិបាល និងលោកឧកញ៉ាដឺហ្សុងគ្ឃែរ ជាអ្នកចុះហត្ថលេខាទទួលយកដីខ្មែរមកវិញ
          នៅក្រោមការដឹកនាំយ៉ាងសកម្មរបស់មន្ត្រីខ្មែរ ប្រទេសជាតិមានការរីកចម្រើនជាបន្តបន្ទាប់ដែរ។ លោកទេពកោសល្លបានសុំសិទ្ធិកាន់កាប់ដីធ្លីដែលគាត់បានទិញពីមុនមក។ សេចក្តីស្នេហារបស់ទីឃាវុធ និងនាងចន្ទមណីបានចេញជាពន្លកភ្លឺចិញ្ចាចឡើងវិញនៅក្រោមដំបូលវិហារមួយ ដោយមានការបួងសួងសូមឲ្យស្នេហារបស់គេបានសុខសាន្តជារៀងរហូត។

ប្រធានរឿង៖ ដំណើររឿងឆ្លុះបញ្ចាំងពីឧត្តមគតិស្នេហាជាតិ (គិតប្រយោជន៍ជាតិជាធំ) ជាងប្រយោជន៍ផ្ទាល់ខ្លួន។
មូលបញ្ហារឿង៖តាមរយៈប្រធានរឿងយើងអាចទាញមូលបញ្ហារឿងដូចខាងក្រោម
oការទាមទារសិទ្ធិសេរីភាពបូរណភាពដែនដី
oបញ្ហាស្នេហាកម្លោះក្រមុំខុសសញ្ជាតិ
oអំពើពុករលួយរបស់មន្ត្រីខ្មែរក្នុងជួររាជការ
o ប្រវត្តិសាស្ត្រខ្មែរសៀម និងសង្គ្រាមលោកលើកទី២


ទាញយកឯកសារពេញជា PDF

សៀវភៅ រឿងមហាចោរនៅទល់ដែន

ប្រភពរឿង​          ដំណើររឿងកើតឡើងនៅប្រទេសកម្ពុជា
ប្រភេទ              អក្សរសិល្ប៍ទំនើបបែបមនោសសញ្ចេតនា និង ប្រវត្តសាស្រ្ត
ចលនា             ខេមរនិយម
កាលកំណត់តែង ១៩៥៥
អ្នកនិពន្ធ​         សាង សាវាត
















































No comments:

Post a Comment