ចូរឱ្យនិយមន័យរដ្ឋាភិបាល? តើគេចែកជារដ្ឋាភិបាលអ្វីខ្លះ?
តាមន័យទូលាយ រដ្ឋាភិបាល សំដៅលើស្ថាប័នទាំងបីរបស់រដ្ឋ គឺស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ។
តាមន័យចង្អៀត រដ្ឋាភិបាល សំដៅលើស្ថាប័ននីតិប្រតិបត្តិដែលជាអ្នកអនុវត្តច្បាប់ និងធ្វើឱ្យប្រជាជនមានសុវត្ថិភាពនិងជាអ្នកផ្តល់សេវានានាជួនសង្គម។
គេចែករដ្ឋាភិបាលជា ពីរ គឺ
រដ្ឋាភិបាលកណ្តាល
រដ្ឋាភិបាលមូលដ្ឋាន ឬថ្នាក់ក្រោមជាតិ។
តើភារកិច្ចរបស់រដ្ធាភិបាលមានអ្វីខ្លះ?
ភារកិច្ចរបស់រដ្ធាភិបាលមាន ៤ ចំណុចគឺ
- ធានាអោយមានសេវាសាធារៈអោយបានគ្រប់គ្រាន់ និងមានគុណភាព
- ធានាអោយមានសន្តិសុខសង្គម
- ធានាអោយមានការអភិវឌ្ឍន៍សេដ្ឋកិច្ច និង
- ធានាអោយមានការគោរពច្បាប់។
តើគោលបំណងនៃការបង្កើតរដ្ឋបាលមានអ្វីខ្លះ?
គោលបំណងនៃការបង្កើតរដ្ឋបាលគឺ៖- ដើម្បីការពារផលប្រយោជន៍ប្រជាជនទូទៅ ការពារអាយុជីវិត កិត្តិយស សេចក្តីថ្លៃថ្នូររបស់ពលរដ្ឋ ឱ្យរួចផុតពីការធ្វើទុក្ខទោសពីអ្នកដទៃ។
- ដើម្បីការពារសណ្តាប់ធ្នាប់សង្គម
- ការពារផលប្រយោជន៍របស់ប្រជាជនដោយអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព
- ដើម្បីជួយណែនាំប្រជាជន ឱ្យធ្វើអំពើល្អដើម្បីឱ្យសង្គមមានការអភិវឌ្ឃ។
- លើកស្ទួយសុខមាលភាពប្រជាជនដោយការពារនិងផ្តល់សេវាកម្មដល់ប្រជាជនដូចជាការអប់រំ ការថែរក្សាសុខភាព។
- ដើម្បីថែរក្សាទំនៀមទម្លាប់ប្រពៃណីវប្បធម៌និងអត្តសញ្ញាណជាតិ ដោយចូលរួមថែរក្សាការពារមរតកវប្បធម៌ជាតិ ឱ្យគង់វង្ស តាមរយៈការផ្សព្វផ្សាយឱ្យពិភពលោកបានស្គាល់។
ចូរបកស្រាយអំពីការធ្វើកំណែទម្រង់រដ្ឋបាល
កំណែទម្រង់រដ្ឋបាល ចាប់ផ្តើមកើតមាននៅចុងសតវត្សទី២០ ដើម្បីកែប្រែពីការគ្រប់គ្រងរដ្ឋបាលសាធារណៈ តាមបែបប្រពៃណីទៅជាការគ្រប់គ្រងរដ្ឋបាលសាធារណៈ តាមបែបថ្មីដែលបែបបទខុសៗគ្នា ផ្អែកទៅតាមបរិបទនៃប្រទេសនីមួយៗ។ តែមានគំនិតមួយចំនួនមានលក្ខណៈប្រហាក់ប្រហែលគ្នាដូចជាឯកជនភាវូបនីយកម្មសេវាកម្មរបស់រដ្ឋការ យកចិត្តទុកដាក់លើក្រមសីលធម៌ របស់មន្ត្រីសាធារណៈការប្រឆាំងអំពើពុករលួយ ការបង្កើនការទទួលខុសត្រូវ និងអភិបាលកិច្ចល្អនៅគ្រប់លំដាប់ថ្នាក់។ រដ្ឋាភិបាលកម្ពុជា បានចាត់ទុកកំណែទម្រង់រដ្ឋបាលសាធារណៈ ជាអាទិភាពចម្បងបំផុតដើម្បីប្រែក្លាយរដ្ឋបាលសាធារណៈឱ្យទៅជាដៃគូរដ៏មានប្រសិទ្ធភាព ជាមួយផ្នែកឯកជនសម្រាប់អភិវឌ្ឃសេដ្ឋកិច្ចជាតិ និងផ្តល់សេវាដ៏មានប្រសិទ្ធភាពជូនប្រជាពលរដ្ឋក្រោមពាក្យស្លោក ប្រែក្លាយរដ្ឋបាលសាធារណៈពីភាពជាអ្នកគ្រប់គ្រងឱ្យទៅជាអ្នកបម្រើប្រជាពលរដ្ឋ ទៅវិញ។
ហេតុអ្វីបានជាគេធ្វើកំណែទម្រង់រដ្ឋបាល?
ការធ្វើកំណែទម្រង់រដ្ឋបាលសង្ឃឹមថានឹងទទួលផលប្រយោជន៍ដូចជា៖
- ប្រជាពលរដ្ឋមានលទ្ធភាពចូលរួមយ៉ាងសកម្មក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅមូលដ្ឋានដែលជាការពង្រឹងនិងពង្រីកនូវការចូលរួមជាសាធារណៈក្នុងការអភិវឌ្ឃប្រទេស
- ការផ្តល់សេវាសាធារណៈរបស់ក្រសួងស្ថាប័ននៅថ្នាក់ជាតិកាន់តែរហ័យនិងមានប្រសិទ្ធភាព ព្រោះតែអ្នកទទួលខុសត្រូវទាំងនោះត្រូវបានផ្ទេរអំណាចទៅជិតប្រជាពលរដ្ឋ។ បង្កើននូវលទ្ធភាពនៃការរកប្រភពធនធាននៅមូលដ្ឋានសម្រាប់ផ្តល់សេវា និងការអភិវឌ្ឃបន្ថែមទៀត។
រដ្ឋបាលឯកភាព គឺជាការរៀបចំឱ្យមានក្រុមប្រឹក្សានៅរដ្ឋបាលថ្នាក់ក្រោមជាតិដែលអាចម្ចាស់ការក្នុងការគ្រប់គ្រងចាត់ចែងមុខងារ និងធនធានរាប់ទាំងហិរញ្ញវត្ថុ ទ្រព្យសម្បត្តិក្នុងមូលដ្ឋាន។
តើរដ្ឋបាលកណ្តាលមានប៉ុន្មានលំដាប់ថ្នាក់? អ្វីខ្លះ?
រដ្ឋបាលកណ្តាលមានពីរលំដាប់គឺ៖
- ថ្នាក់រដ្ឋាភិបាលៈ មានទីស្តីការគណៈរដ្ឋមន្ត្រីដែលជាទីតាំងការិយាល័យរដ្ឋបាលរបស់រដ្ឋដែលមាននាយករដ្ឋមន្ត្រីជាអ្នកដឹកនាំការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ រដ្ឋមន្ត្រីជាអ្នកដឹកនាំការងាររបស់ទីស្តីការគណៈរដ្ឋមន្ត្រី។ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី មានអំណាចធ្វើសេចក្តីសម្រេចក្នុងគ្រប់វិស័យទាំងអស់របស់ក្រសួងនិងក្នុងសកម្មភាពវិនិយោគទុន ពាណិជ្ជកម្ម ធនាគារ ការធានារ៉ាប់រង និងផ្នែកសេដ្ឋកិច្ច។
- ថ្នាក់ក្រសួងនិងរដ្ឋលេខាធិការដ្ឋានៈ មានរដ្ឋមន្ត្រី ឬ រដ្ឋលេខាធិការជាប្រធានស្ថាប័ន ជាអ្នកគ្រប់គ្រងមន្ត្រីភ្នាក់ងាររាជការដែលនៅក្រោមឱវាទ។
ក្រសួងនីមួយៗចែកជា៖
១.ខុទ្ទកាល័យៈ ជាលេខាធិការដ្ឋានផ្ទាល់ឬជាសេនាធិការដ្ឋានផ្ទាល់របស់រដ្ឋមន្ត្រី ឬ រដ្ឋលេខាធិការ។
២.ផ្នែករដ្ឋបាល ចែកចេញជានាយកដ្ឋាន ឬការិយាល័យ។ ក្រុមនេះ ជាអ្នកបច្ចេកទេស ឬឯកទេសសម្រាប់រៀបចំផែនការ គម្រោងការរបស់ក្រសួង និងជាសសរទ្រូងរបស់ក្រសួង ឬរដ្ឋលេខាធិការដ្ឋាន។
៣.ក្រុមអធិការកិច្ចៈ មាននាទីជាអ្នកតាមដានត្រួតពិនិត្យលើការងារបច្ចេកទេស ការងារថវិការរបស់មន្ត្រីទាំងអស់នៅក្នុងក្រសួង។
៤.ផ្នែកទីប្រក្សាៈ ជាអ្នកផ្តល់យោបល់លើគម្រោងការផ្សេងៗ មុននឹងប្រធាន ស្ថាប័នធ្វើសេចក្តីសម្រេចចិត្ត។
តើរដ្ឋាភិបាលថ្នាក់កណ្តាលមានគុណសម្បត្តិ និងគុណវិបត្តិដូចម្តេចខ្លះ?
គុណសម្បត្តិ
ស្ថាប័ននីតប្រតិបតិ្ត គឺជារាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតួនាទីប្រតិបត្តិច្បាប់ទាំងឡាយណាដែលរដ្ឋសភា នឹងព្រឹទ្ធសភាបានអនុមត័រួចហើយ។
មជ្ឈការមានន័យថា គឺជាការប្រមូលផ្តុំអំណាច ឬជាប្រព័ន្ធគ្រប់គ្រងដែលប្រមូលផ្តុំអំណាចនៅតែក្នុងកណ្តាប់ដៃរបស់រដ្ឋបាល គឺមានន័យថាអំណាចទាំងអស់នៅតែក្នុងកណ្តាប់ដៃបុគ្គលឬក្រុមដែលមានអំណាចគ្រប់គ្រងប្រទេស។
វិសហមជ្ឈការ មានន័យថា រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័ន ធ្វើប្រតិភូកម្ម មុខងារ សិទ្ធិអំណាច និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ទៅអង្គភាពក្រោមបង្គាប់ ឬទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តមុខងារនេះ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួង ឬស្ថាប័ននោះ។ ក្នុងន័យនេះ ភាពជាម្ចាស់មិនបានផ្តល់ជូនអង្គភាពក្រោមបង្គាប់ ឬក្រុមប្រឹក្សាឡើយ។ រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលបានរក្សាភាពជាម្ចាស់នោះ។
ឧទាហរណ៍ ៖
ក្រសួងមហាផ្ទៃ ធ្វើប្រតិភូកម្មមុខងារធ្វើសេចក្តីចម្លងអត្រានុកូលដ្ឋាន ទៅឲ្យក្រុមប្រឹក្សាស្រុក ហើយអភិបាលស្រុកត្រូវបានប្រគល់ឲ្យអនុវត្តការងារនេះ ក្នុងនាមក្រុមប្រឹក្សារបស់ខ្លួន។
តួនាទីរបស់តុលាការគឺការពារសិទ្ធិសេរីភាពជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។សម្រេចសេចក្ដីដោយឆន្ទានុសិទ្ធិរបស់តុលាការដោយមិនស្ថិតនៅក្រោមឥទ្ធិពលរបស់បុគ្គលណាមួយឡើយ។តុលាការកាត់ក្ដីដោយឈរលើភាពមិនលំអៀងមិននិយមបក្សពួក។តុលាការមានសមត្ថកិច្ចឫអំណាចគ្រប់ដណ្ដប់លើរឿងក្ដីទាំងអស់រួមទាំងរឿងក្ដីរដ្ឋបាលផង។
- មានភាពខ្លាំងធ្វើឱ្យមានការឯកភាពគ្នាក្នុងការអនុវត្តការងារដូចៗគ្នាដោយគ្មានករណីពិសេស ឬដោយឡែកសម្រាប់មូលដ្ឋានណាមួយឡើយ។
- ប្រជាជនទូទាំងប្រទេសមានភាពស្មើគ្នាក្នុងការួមវិភាគទានធ្វើការអនុវត្តការងារដែលតម្រូវឱ្យធ្វើ
- ការប្រមូលផ្តុំអំណាចនៅតែមួយកន្លែងនឹងធ្វើឱ្យដំណើរការរដ្ឋបាលកណ្តាលមានបន្ទុកធ្ងន់ធ្ងរ
- ប្រធានរដ្ឋាបាលកណ្តាលមកការរវល់ខ្លាំង ហើយពេលខ្លះមិនក្រសោបការងារឱ្យល្អបានទេ
- ការរៀបចំផែនការគឺរដ្ឋបាលកណ្តាលរៀបចំតែម្នាក់ឯងធ្វើឱ្យមានការលំបាកក្នុងការអនុវត្តនៅថ្នាក់ក្រោម ព្រោះថ្នាក់ក្រោមមិនថបានយល់ដែលនាំឱ្យផែនការបរាជ័យ។
អំណាច នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង តុលាការ ខុសគ្នាដូចម្តេច?
ក. អំណាចនីតិបញ្ញត្តិ ( Legislative Power)
ត្រូវបានបង្គើតឡើងដោយឈរលើគោលការណ៍នៃច្បាប់មួយចំនួននៃច្បាប់រដ្ឋធម្មនុញ្ញនិងស្ថាប័កំពូលរបស់រដ្ឋ (ក្នុងសភានិយម)ដែលបង្គើតឡើងដោយការបោះឆ្នោតជាសកល។អំណាចនីតិបញ្ញតិ្តមានសិទ្ធកំណត់នូវគោលនយោបាយ ក្នុងនិងក្រៅប្រទេសរបស់ជាតិ។ ទីតាំងរបស់ស្ថាប័ននីតិបញ្ញត្តិ គឺរដ្ឋសភា។
ជាអំណាចកំពូល ដែលស្ដែងឡើងដោយឆន្ទៈរួមរស់របស់ប្រជាជនទាំងមូលនៅក្នុងរដ្ឋ។ អំណាចនេះជាអ្នកបង្កើតរដ្ឋធម្មនុញ្ញតាមឆន្ទៈរួម សំរាប់ឲ្យអង្គការនីតិប្រតិបត្ត និងវិនិច្ឆ័យយកទៅប្រើប្រាស់។ រដ្ឋសភាមិនត្រឹមតែបង្គើតច្បាប់ប៉ុណ្ណោះទេ តែថែមទាំងត្រួតពិនិត្យទៅលើសកម្មភាពរបស់អំណាចនីតិប្រតិបត្តិទៀតផង។ អំណាចនេះមានសិទ្ធលុប ឫកែប្រែច្បាប់ ប្រកាសសង្គ្រាម អនុម័តច្បាប់ថវិការជាតិ។ ក្នុងករណីមានការបំពានច្បាប់ សភាមានសិទ្ធកោះហៅអ្នកប្រតិបត្តិឲ្យបំភ្លឺនៅចំពោះមុខច្បាប់។ នៅក្នុងប្រទេសខ្លះ សភាដើរតួជាតុលាការវិនិច្ឆ័យទោសលើប្រធានាធិបតី អនុប្រធានាធិតី និងចៅក្រមទៀតផង។
ខ. អំណាចនីតិប្រតិបត្តិ ( Executive Power )
បើធ្វើការប្រៀបធៀបទៅនឹងអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ ខុសគ្នាត្រង់ សកម្មភាពការងារនៅក្នុងសង្គម។អំណាចនីតិប្រតិបត្តិ មានរដ្ឋាភិបាលជាអ្នកដោះស្រាយនូវបញ្ហាជាច្រើន ដែលនៅក្នុងនោះមានការទទួលខុសត្រូវលើវិស័យសេដ្ឋកិច្ច ផែនការកម្ម វប្បធម៍ សិក្សាធិការ ហិរញ្ញវត្ថុ ឧបត្ថម្ភដល់ការរស់នៅប្រចាំថ្ងៃ និងសេចក្ដីត្រូវការររបស់ប្រជាជន។ល ។
អំណាចនីតិប្រតិបត្តិជាអំណាចដែលត្រូវបានកំណត់សំរាប់ប្រតិបត្តិ តាមច្បាប់រដ្ឋធម្មនុញ្ញ។ អំណាចនេះត្រូវឋិតនៅក្រោមការចាត់ចែងរបស់ព្រះមហាក្សត្រ ឫប្រធានាធិបតី ឫនាយករដ្ឋមន្ត្រី។ ក្នុងអតីតកាល អំណាចនេះជាអំណាចផ្តាច់ការដែលតែងតែរំលោភទៅលើសង្គម ដោយមិនលំដាប់តាមច្បាប់។ តែនៅក្នុងគោលការណ៍នៃការបែងចែកអំណាចនីតិប្រតិបត្តិនេះ លែងមានតួនាទីដូចមុនទៀតហើយ។ រាល់សកម្មភាពរបស់ពួកគេ ត្រូវលំដាប់តាមច្បាប់ដែលឆ្លើយតបទៅនឹងឆន្ទៈសង្គម។
នៅក្នុងស្ថានភាពដែលអវត្តមានប្រព័ន្ធ Checks and Balances (ផ្តល់មតិ) អំណាចនីតិប្រតិបត្តិ ដោយមិនជៀសរួច និងដើរតួជំនួសនីតិបញ្ញត្តិ និងតុលាការ។ ដើម្បីកុំឲ្យព្រឹត្តិការណ៍នេះកើតឡើង គេមានវិធានការណ៍ជាពិសេស។ សកម្មភាពរបស់អំណាចនីតិប្រតិបត្តិ ត្រូវតែប្រព្រឹត្តទៅអនុលោមតាមច្បាប់ និងនៅក្នុងរង្វង់ច្បាប់។ ស្ថាប័ននេះគ្មានសិទ្ធិកំណត់អភ័យឯកសិទ្ធិរបស់ខ្លួន និងទាមទារឲ្យប្រជាពលរដ្ឋបំពេញនូវកាតព្វកិច្ចណាមួយដែលមិនបានពិនិត្យ និងអនុម័តដោយច្បាប់ទេ។ ស្ថាប័នមានតួនាទីសម្របសម្រួល និងទទួលខុសត្រូវចំពោះមុខតំណាងប្រជាជន ឫប្រធានាធិបតី អាស្រ័យទៅតាមប្រព័ន្ធនយោបាយរបស់រដ្ឋាភិបាល ដែលមានសិទ្ធគ្រប់គ្រងលើសកម្មភាពអំណាចនីតិប្រតិបត្តិ។
គ.អំណាចតុលាការ ( Judicial Power )
ទំនាក់ទំនងស្ថាប័នតុលាការនៅក្នុងសង្គម មានទិសដៅលើរាល់សកម្មភាពទាំងឡាយ ដូចជាវិស័យសេដ្ឋកិច្ច វប្បធម៍ នយោបាយ។ល។ ដោយជួយឧបត្ថម្ភ និងជួយការពារសិទ្ធនិងសេរីភាពរបស់គេ។
តុលាការ គឺជាអំណាចដែលត្រូវបានកំណត់ឡើងសំរាប់វិនិច្ឆ័យស្វែងរកយុត្តិធម៍ ក្នុងទំនាស់រវាងបុគ្គល និងបុគ្គលរវាងរដ្ឋ។ អំណាចតុលាការរ ជាអាជ្ញាកណ្ដាលនៅពេលដែលអំណាចនីតិបញ្ញត្តិ និងអំណាចនីតិប្រតិបត្តិមានទំនាស់នឹងគ្នា។ អំណាចតុលាការជាអំណាចឯករាជ្យ (មាត្រា ១២៨ ថ្មី នៃរដ្ឋធម្មនុញ្ញ) ។ បំពេញមុខងារក្នុងអំណាចតុលារការនេះបានត្រឹមត្រូវគឺមានន័យថា សង្គមផ្គត់ផ្គង់បាននូវសន្តិសុខ យុត្តិធម៍ សមភាព និងសេរីភាពពលរដ្ឋ។ កិច្ចការរបស់តុលាការ គឺកាត់ក្ដីឲ្យបានត្រឹមត្រូវតាមច្បាប់ដែលបានអនុម័ត។
តុលាការមិនមែនជាស្ថាប័នចាប់ចងទេ ឫជាស្ថាប័នការពារសិទ្ធ នៅពេលដែលកើតឡើងនូវការរំលោភសិទ្ធ។
តើរដ្ឋាភិបាលកម្ពុជាកើតឡើងដោយរបៀបណា?
ប្រទេសកម្ពុជា ជាប្រទេសមួយដែលប្រកាន់យកនយោបាយប្រជាធិបតេយ្យសេរីពហុបក្ស។ ប្រជាពលរដ្ឋខ្មែរជាម្ចាស់វាសនានៃប្រទេសជាតិរបស់ខ្លួន ពោលគឺប្រជាពលរដ្ឋជាអ្នកជ្រើសរើសអ្នកដឹកនាំរបស់ខ្លួន តាមរយៈការបោះឆ្នោតជាសកលគឺការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រ។ ក្រោយការបោះឆ្នោតជ្រើសរើសសភាតំណាងរាស្ត្រ យើងសង្គេតឃើញរដ្ឋាភិបាលមួយកើតឡើងតាមការទទួលសេចក្តីទុកចិត្តពីសភាតំណាងរាស្ត្រ (រដ្ឋសភា)។ មាត្រា ១១៩ ថ្មីនៃរដ្ឋធម្មនុញ្ញបានចែងថា តាមសេចក្តីស្នើសុំពីប្រធានដោយមានមតិឯកភាពពីអនុប្រធានទាំងពីរនៃរដ្ឋសភាព្រះមហាក្សត្រទ្រង់ចាត់តាំងវរជនមួយរូបក្នុងចំណោមតំណាងរាស្ត្រនៃគណបក្សដែលឈ្នះឆ្នោត ឱ្យបង្កើតរាជរដ្ឋាភិបាល។ វរជនដែលត្រូវបានចាត់តាំងនោះ នាំសហការីដែលជាតំណាងរាស្ត្រឬជាសមាជិកគណបក្សតំណាងនៅក្នុងរដ្ឋសភាដែលផ្គូរផ្គងឱ្យកាន់តំណែងផ្សេងៗនៅក្នុងរាជរដ្ឋាភិបាលទៅសុំសេចក្តីទុកចិត្តពីរដ្ឋសភា។ កាលបើរដ្ឋសភាបានបោះឆ្នោតទុកចិត្តហើយនោះ ព្រះមហាក្សត្រចេញព្រះរាជក្រឹត្សតែងតាំងគណរដ្ឋមន្ត្រីទាំងមូល។ចូររៀបរាប់ពីការបង្កើតរដ្ឋាភិបាលក្នុងលទ្ធិប្រជាធិបតេយ្យ។
នៅក្នុងលទិ្ធប្រជាធិបតេយ្យការបង្កើតរដ្ឋាភិបាលគឺ តាមរយៈការបោះឆ្នោតហើយមានការបែងចែងជាបីរបបផ្សេងពីគ្នាគឺរបបប្រធានាធិបតីនិយមរបបសភានិយមនិងរបបចំរុះ (ពាក់កណ្តាលរបបប្រធានាធិបតិនិងរបបសភានីយម)។ ការបង្កើតរដ្ឋាភិបាលគឺអាស្រ័យទៅលើរបបដែលប្រទេសនីមួយៗប្រកាន់យក និងស្ថានការណ៍នយោបាយរបស់ប្រទេសនោះ។
តើខុទ្ធកាល័យទីស្តីការគណៈរដ្ឋមន្ត្រីមានភារកិច្ចដូចម្តេចខ្លះ?
ខុទ្ទកាល័យទីស្តីការគណៈរដ្ឋមន្ត្រីមានភារកិច្ចសំខាន់ៗដូចជា៖
- រៀបចំជូននាយករដ្ឋមន្ត្រី ដើម្បីសម្រេចលើសំណុំរឿងទាំងឡាយ ដែលក្រសួងផ្សេងៗស្នើមក។
- ជូនយោបល់ដល់នាយករដ្ឋមន្ត្រីក្នុងការរៀបចំគោលដៅសកម្មភាពរបស់រដ្ឋាភិបាល។
- រាយការណ៍អំពីការវិវត្ត និងការអនុវត្តកិច្ចការទាំងឡាយដែលក្រសួងនានាបានចាត់ចែង
- ទទួលរៀបចំទំនាក់ទំនងជាមួយស្ថាប័នខាងក្រៅដូចជា អង្គការ សហជីព អង្គការអន្តរជាតិ។
- ពិនិត្យ និងពិគ្រោះលើសេចក្តីព្រាងច្បាប់ក្រឹត្យអនុក្រឹត្យដែលរៀបចំឡើងដោយ ក្រសួងផ្សេងៗមុននឹងដាក់ជូនសម័យប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី ពិនិត្យ និងអនុម័ត។
ចូររៀបរាប់ពីសមាសភាពរដ្ឋាភិបាលកម្ពុជាព្រមទាំងពន្យល់ពីមុខតំណែងនីមួយៗ។
សមាសភាពសមាជិតរាជរដ្ឋាភិបាល និងមុខតំណែង
- នាយករដ្ឋមន្ត្រីៈ ជាសមាជិករដ្ឋសភា ជាអ្នកដឹកនាំការងារគណៈរដ្ឋមន្ត្រីនិងចាត់ចែងបញ្ជារាល់សកម្មភាពរបស់រដ្ឋាភិបាលលើគ្រប់វិស័យ។
- ឧបនាយករដ្ឋមន្ត្រីៈ ជាសមាជិករដ្ឋាភិបាលដែលមានអាសនានុក្រមលើសមាជិករដ្ឋាភិបាលដទៃទៀត។ ឧបនាយករដ្ឋមន្ត្រីជួយការងារនាយករដ្ឋមន្ត្រីតាមការប្រគល់សិទ្ធិចំពោះមុខពីនាយករដ្ឋមន្ត្រី។ កិច្ចការដែលទាក់ទងនិងការដឹកនាំរួមរបស់រដ្ឋាភិបាលបើគ្មានការយល់ព្រមពីនាយករដ្ឋមន្ត្រី ឧបនាយករដ្ឋមន្ត្រីគ្មានសិទ្ធិសម្រេចអ្វីទាំងអស់។
- ទេសរដ្ឋមន្ត្រីៈ សំដៅលើរដ្ឋមន្ត្រីដែលមានអតីតភាពយូរ។ អ្នកដែលមានតំណែងជាទេសរដ្ឋមន្ត្រី មិនបានកាន់កាប់ក្រសួងណាទេស តែបើជាទេសរដ្ឋមន្ត្រីផង រដ្ឋមន្ត្រីផង ទើបមានតំណែងជាប្រធានស្ថាប័នពិតប្រាកដ។ ទេសរដ្ឋមន្ត្រីដែលមិនដឹកនាំក្រសួង អាចទទួលភារកិច្ចតាមការកំណត់របស់នាយករដ្ឋមន្ត្រី។
- រដ្ឋមន្ត្រីៈ ជាប្រធានស្ថាប័នក្នុងករណីដែលមានរដ្ឋលេខាធិការជាអនុប្រធានស្ថាប័ន។ រដ្ឋមន្ត្រី មានភារកិច្ចដឹកនាំគ្រប់គ្រងស្ថាប័ន និងអង្គភាពចំណុះក្នុងក្របខ័ណ្ឌសមត្ថកិច្ចដែលកំណត់ក្នុងច្បាប់
- រដ្ឋលេខាធិការៈ ជាប្រធានស្ថាប័នរដ្ឋលេខាធិការដ្ឋានស្វយ័ត រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងរដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ ដែលចំណុះឱ្យទីស្តីការគណៈរដ្ឋមន្ត្រី។
- អនុរដ្ឋលេខាធិការៈ មិនមែនជាសមាជិកនៃរាជរដ្ឋាភិបាលទេ ជាជំនួយការក្នុងករណីដែលក្រសួងមានរដ្ឋមន្ត្រី ឬរដ្ឋលេខាធិការជាប្រធាន និងអនុប្រធាន ស្ថាប័ន។
តើក្រសួង និងរដ្ឋលេខាធិការដ្ឋានត្រូវរៀបចំឡើងតាមវិស័យអ្វីខ្លះ? លើកឧទាហរណ៍បញ្ជាក់។
ក្រសួងនិងរដ្ឋលេខាធិការដ្ឋានត្រូវបានរៀបចំឡើងតាមវិស័យ៖
- វិស័យរដ្ឋបាលៈ មានក្រសួងមហាផ្ទៃ ក្រសួងការពារប្រទេស ក្រសួងយុត្តិធម៌ ក្រសួងការបរទេស និងសហប្រតិបត្តិការណ៍ អន្តរជាតិ ក្រសួងផែនការ រដ្ឋលេខាធិការដ្ឋានមុខងារសាធារណៈ។
- វិស័យសេដ្ឋកិច្ចៈ មានក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្តុ ក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ក្រសួងពាណិជ្ជកម្ម ក្រសួងកសិកម្ម ក្រសួងទេសចរណ៍ ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រដ្ឋលេខាធិកការដ្ឋាន អាកាសចរស៊ីវិល។
- វិស័យវប្បធម៌ និងសង្គមកិច្ចៈ មានក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៍មាន ក្រសួងសុខាភិបាល ក្រសួងវប្បធម៌ និងវិចិត្តសិល្បៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងកិច្ចនារី ក្រសួងធម្មការនិងសាសនា។
តើរដ្ឋបាលថ្នាក់មូលដ្ឋានលើគេបង្អស់គឺអ្វី? ហើយត្រូវបានកើតឡើងដោយរបៀបណា? មានតួនាទីយ៉ាងដូចម្តេច?
- ដ្ឋបាលថ្នាក់មូលដ្ឋានលើគេបង្អស់គឺរដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុង។
- រដ្ឋបាលថ្នាក់រាជធានី ខេត្ត ក្រុងកកើតឡើងដោយសារការជ្រើសតាំងតាមរយៈគណៈបក្ស
- មានសមត្ថភាពគ្រប់គ្រងលើវិស័យរដ្ឋបាលនិងនយោបាយ
- រក្សាសណ្តាប់ធ្នាប់សង្គម សន្តិសុខនិងសារធាណ
- ការពារសិទ្ធិសេរីភាពរបស់ប្រជាជន លើកតម្កើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឈានទៅរកការអភិវឍ្ឍរាជធានី ខេត្ត ក្រុងលើគ្រប់វិស័យទាំងអស់
- រដ្ឋបាលរាជធានី ខេត្ត ក្រុងដឹកនាំដោយអភិបាលរាជធានី ខេត្ត ក្រុង ឬប្រិតភូរាជរដ្ឋាភិបាលទទួលបន្ទុកអភិបាលមួយរូបអមដោយអភិបាលរងឬប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអភិបាលរង៣រួបដែលរួមមាន៖
អភិបាលរងទី១ ទទួលបន្ទុកផ្នែកហិរញ្ញវត្ថុនិងការងារអធិការកិច្ច។
អភិបាលរងទី២ ទទួលបន្ទុកអគ្គលេខាធិការដ្ឋានដឹកនាំនូវរាល់កិច្ចការនយោបាយ សេដ្ឋកិច្ចការងារសុរិយោដី និងពន្ធនាគារ។
អភិបាលរងទី៣ ទទួលបន្ទុកខុទ្ទកាល័យនិងដឹកនាំត្រួតពិនិត្សកិច្ចការបញ្ជូនទៅរាល់លិខិតបទដ្ឋាន ទូរលេខ ការងារ ទំនាក់ទំនងសារធាណ ការងារ បុគ្គលិកសារព័ត៍មាន សង្គមកិច្ចជាដើម។
តើមជ្ឈការមានន័យដូចម្តេច?
តើអ្វីជាវិមជ្ឈការ និងវិសហមជ្ឈការ ?
វិមជ្ឈការ និងវិសហវិជ្ឈការ គឺជាគោលការណ៍មួយក្នុងចំណោមគោលការណ៍នានានៃរបបប្រជាធិបតេយ្យដែលរាជរដ្ឋាភិបាលបានប្រកាន់យក និងកំពុងតែបន្តអនុវត្ត ព្រមទាំងកំពុងតែធ្វើកំណែទម្រង់ដើម្បីឱ្យកាន់តែមានប្រសិទ្ធិភាព ការអភិវឌ្ឍន៍មូលដ្ឋានពិតប្រាកដ និងជាការពង្រឹងសមត្ថភាព ព្រមទាំងជាការទទួលខុសត្រូវរបស់មន្ត្រីមូលដ្ឋាន។ អ្វីដែលសំខាន់គឺដើម្បីពង្រឹងនូវប្រសិទ្ធភាពនៃអភិបាលកិច្ចល្អ៕
តើវិមជ្ឈការ មានន័យដូចម្ដេច?
វិមជ្ឈការ មានន័យថា រាជរដ្ឋាភិបាល ប្រគល់នូវភាពជាម្ចាស់ លើមុខងារ សិទ្ធិអំណាច ការទទួលខុសត្រូវ និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ឲ្យទៅក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ ដូចជា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់មូលដ្ឋាន។
ឧទាហរណ៍៖រាជរដ្ឋាភិបាលបានផ្ទេរថវិកាចំនួន ៤០លានរៀល សម្រាប់ជាថវិការបស់រដ្ឋបាលស្រុកមួយក្នុងគោលដៅនៃការអភិវឌ្ឍ។ ក្រុមប្រឹក្សាស្រុកនោះមានភាពជាម្ចាស់ក្នុងការគ្រប់គ្រង ចាត់ចែង និងប្រើប្រាស់ថវិកានោះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាទិភាពរបស់ស្រុក ដោយផ្អែកតាមកម្មវិធីវិនិយោគ និងផែនការអភិវឌ្ឍន៍ស្រុក ដែលបានអនុម័តដោយក្រុមប្រឹក្សា ដូចជា សម្រាប់ជីអណ្ដូងទឹកស្អាត ជួសជុលផ្លូវលំ និងផ្សព្វផ្សាយអំពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនៅក្នុងសហគមន៍តាមតម្រូវការរបស់ប្រជាពលរដ្ឋជាដើម។
តើ វិសហមជ្ឈការ មានន័យដូចម្ដេច?
វិសហមជ្ឈការ មានន័យថា រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័ន ធ្វើប្រតិភូកម្ម មុខងារ សិទ្ធិអំណាច និងធនធាន (ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក) ទៅអង្គភាពក្រោមបង្គាប់ ឬទៅក្រុមប្រឹក្សាប្រភេទណាមួយ ដើម្បីអនុវត្តមុខងារនេះ ក្នុងនាមរាជរដ្ឋាភិបាល ក្រសួង ឬស្ថាប័ននោះ។ ក្នុងន័យនេះ ភាពជាម្ចាស់មិនបានផ្តល់ជូនអង្គភាពក្រោមបង្គាប់ ឬក្រុមប្រឹក្សាឡើយ។ រាជរដ្ឋាភិបាល ឬក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលបានរក្សាភាពជាម្ចាស់នោះ។
ឧទាហរណ៍ ៖
ក្រសួងមហាផ្ទៃ ធ្វើប្រតិភូកម្មមុខងារធ្វើសេចក្តីចម្លងអត្រានុកូលដ្ឋាន ទៅឲ្យក្រុមប្រឹក្សាស្រុក ហើយអភិបាលស្រុកត្រូវបានប្រគល់ឲ្យអនុវត្តការងារនេះ ក្នុងនាមក្រុមប្រឹក្សារបស់ខ្លួន។
ស្ថាប័នតុលាការជាអ្វី?មាននាទីដូចម្ដេចខ្លះ?
ស្ថាប័នតុលាការជាស្ថាប័នមួយមានអំណាចឯករាជ្យហើយមានតួនាទីការពារសេរីភាពរបស់ប្រជាពលរដ្ឋ។តួនាទីរបស់តុលាការគឺការពារសិទ្ធិសេរីភាពជូនដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។សម្រេចសេចក្ដីដោយឆន្ទានុសិទ្ធិរបស់តុលាការដោយមិនស្ថិតនៅក្រោមឥទ្ធិពលរបស់បុគ្គលណាមួយឡើយ។តុលាការកាត់ក្ដីដោយឈរលើភាពមិនលំអៀងមិននិយមបក្សពួក។តុលាការមានសមត្ថកិច្ចឫអំណាចគ្រប់ដណ្ដប់លើរឿងក្ដីទាំងអស់រួមទាំងរឿងក្ដីរដ្ឋបាលផង។
តើអំណាចរដ្ឋបាលរបស់រដ្ឋមាន
ReplyDeleteអ្វីខ្លះ?