មន្ត្រីUNប្រចាំកម្ពុជា៖ បញ្ហាគ្រាប់មីនពិតជារារាំងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

មន្ត្រីអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានទទួលស្គាល់ថា បញ្ហាគ្រាប់មីននៅកម្ពុជា ពិតជាបានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាយ៉ាងខ្លាំង ជាពិសេស ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាល។ ការលើកឡើងនេះ នៅក្នុងកិច្ចជំនួបរវាង លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា ជាមួយ លោកស្រី Pauline Tamesis មន្ត្រីតំណាងអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា នាថ្ងៃទី០៤ ឧសភានេះ។
ទន្ទឹមនឹងការប្តេជ្ញា ខិតខំស្វែងរកជំនួយ ជួយដល់វិស័យសកម្មភាពមីននៅកម្ពុជា ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត លោក លី ធុជ បានថ្លែអំណរគុណដល់លោកស្រី Pauline Tamesis ចំពោះការប្តេជ្ញានេះ និង បានស្នើឲ្យប្រតិបត្តិករទាំងអស់ ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយការ យល់ដឹងអំពីគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឲ្យបានមានប្រសិទ្ធភាពថែមទៀត នៅក្នុងតំបន់ដែលខ្លួនកំពុងធ្វើប្រតិបត្តិការ ដើម្បីកុំឲ្យមានប្រជាពលរដ្ឋកម្ពុជា រងគ្រោះដោយសារមីន/គ្រាប់ ថែមទៀត ជាពិសេស ត្រូវផ្តោតការយកចិត្តទុកដាក់ លើតំបន់គោលដៅដែលមានគ្រោះថ្នាក់ខ្ពស់ និងក្មេងតូចៗដែលរស់នៅតំបន់ទាំងនោះ។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានប្រកាសកំណត់យកឆ្នាំ២០២៥ ជាឆ្នាំដែលកម្ពុជាគ្មានគ្រាប់មីន និងកាកសំណល់សង្គ្រាម បន្តមាន នៅលើទឹកដីកម្ពុជាទៀតឡើយ ខណៈរហូតមកដល់ពេលនេះ អាជ្ញាធរមីន បានកម្ទេចចោលគ្រាប់មីន ប្រឆាំងមនុស្សចំនួន១,០៤៧,៤៤៧គ្រាប់ មីនប្រឆាំងរថក្រោះ២៤,៦១៨គ្រាប់ និងសំណល់ជាតិផ្ទុះសល់ពីសង្គ្រាមចំនួន២,៧១៣,៦០៦គ្រាប់។ ដោយឡែកចំនួនជនរងគ្រោះ ដោយសារមីនបានធ្លាក់ចុះ ពី៤,៣២០នាក់ក្នុងឆ្នាំ១៩៩៦ មកត្រឹម៥៨នាក់ក្នុងឆ្នាំ២០១៧។
បញ្ហាមីននៅកម្ពុជា
ប្រវត្តិនៃបញ្ហាមីន / សំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ៖
បញ្ហាមីនកាកសំណល់សង្រ្គាមនៅកម្ពុជា គឺជាកេរ្តិ៍ដំណែលដែលបានបន្សល់ទុកពីជម្លោះផ្ទៃ ក្នុងនិងនៅក្នុង តំបន់ជាបន្តបន្ទាប់ ដែលអូសបន្លាយអស់ពេលយ៉ាងយូរចាប់តាំងពីពាក់កណ្តាលទស វត្សរ៍៦០ រហូតដល់ចុង ឆ្នាំ១៩៩៨ ។ សង្រ្គាមគ្រួសារបញ្ចប់មានសន្តិភាពទូទាំងប្រទេសក្រោមយុទ្ធវិធី នយោបាយឈ្នះឈ្នះរបស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
បន្ថែមលើបញ្ហាមីន បញ្ហាសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលជាសំណល់នៃគ្រាប់ផ្លោង គ្រាប់ រ៉ុក្កែត និងគ្រាប់ ទម្លាក់ពីអាកាសមានទំហំធំធេង ។ យោងតាមព័ត៌មានគ្រាន់តែទម្លាក់ពីយន្តហោះ ចម្បាំងរបស់អាមេរិក មានចំនួន ២.៧៥លានតោនក្នុងចន្លោះពីឆ្នាំ ១៩៦៥ – ១៩៧៥ ។
សង្រ្គាមនេះបានបន្សល់ទុកនូវមីនជាច្រើននៅក្នុងដី ជាពិសេសមីនប្រឆាំងមនុស្សដែលតែងតែ យាយីនិង មានការគម្រាមយ៉ាងខ្លាំងដល់អាយុជីវិតរបស់មនុស្សទាំងយោធា និង ជនស៊ីវិល ដែលជាឧប សគ្គដល់ ការអភិវឌ្ឍន៍ជាតិផងដែរ ។
ការឆ្លើយតបឧបសគ្គនៅកម្ពុជា ៖
នៅឆ្នាំ១៩៩២ ការដោះមីនមនុស្សធម៌ត្រូវបានចាប់ផ្តើមជាផ្លូវការនៅកម្ពុជា ក្រោមការរៀបចំ ដោយ UNTAC ប្រឆាំងអង្គការដោះមីនអន្តរជាតិ ដូចជាអង្គការ MAG និងអង្គការ HALO Trust ។ល។ នៅ ឆ្នាំ១៩៩៣ មជ្ឈ មណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ត្រូវបានបង្កើតឡើងដោយ SNC ។ កងយោធពលខេមរភូន្ទ ក៏បានចូលរួមសកម្មភាពបោសសំអាតមីនដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធ។
តាមពិតការបោសសំអាតមីនបានចាប់ផ្តើមបន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរ ក្រហមត្រូវបានផ្តួល រលំ នៅដើមឆ្នាំ ១៩៧៩ ការបោសសំអាតមីនបានចាប់ផ្តើមតាំងពីឆ្នាំ១៩៧៩ នៅតាមបណ្តោយព្រំដែន កម្ពុជា – វៀតណាម ដោយកងទ័ពប្រជាជនបដិវត្តកម្ពុជា ពិសេសកងអនុសេនាធំវរៈនារីដោះមីន ដែល បានរំដោះ ផ្ទៃដីជាច្រើនពាន់ហិចតា បានរកឃើញនិងបំផ្លាញមីន / ស.ផ.ស ជាច្រើនម៉ឺនគ្រាប់ ដើម្បី ផ្តល់សុវត្ថិភាព ក្នុង ការតាំងទីលំនៅនិងធ្វើកសិកម្ម ទោះបីពេលនោះពុំមានថវិកាជាដុំកំភួន និងសម្ភារៈ ទំនើបក៏ដោយ ។
លទ្ធផលសំរេចបាន និងការប្រឈម ៖
គិតពីឆ្នាំ១៩៩២ – ២០១០ ( ត្រូវបន្ថែមទិន្នន័យឆ្នាំ ២០១១ ) នេះ កម្ពុជាបោសសំអាតមីនបាន ផ្ទៃដីសរុបបាន ៦៣,៩៦២ហ.ត សំរាប់សង់លំនៅឋាននៅឆ្នាំ២០០៩ អាជ្ញាធរមីនកម្ពុជា ប្រតិបត្តិការ បោសសំអាតមីន និង ភ្នាក់ងារពាក់ព័ន្ធនានា ក្រោមការជួយគាំទ្រពីអង្គារ UNDP បានរួមគ្នារៀបចំផែន ការយុទ្ធសាស្រ្តជាតិ សកម្ម ភាពមីន ២០១០-២០១៩ មានលក្ខណៈគ្រប់ជ្រុងជ្រោយ ហើយបានទទួល អនុម័យពីរាជរដ្ឋាភិបាលនៅថ្ងៃទី ១១ វិច្ឆិកា ដើម្បីធ្វើជាផែនទីនាំផ្លូវ ក្នុងការដោះស្រាយបញ្ហាដែលនៅ សល់ ។
រាជរដ្ឋាភិបាលកម្ពុជា សំណូមពរឲ្យដៃគូអភិវឌ្ឍន៍ និង ប្រទេសផ្តល់ជំនួយបន្តជួយការគាំទ្រ ទាំងបច្ចេកទេស សម្ភារៈ និងថវិកា ដល់សកម្មភាពមីននៅប្រទេសកម្ពុជា ។
ការបញ្ជូនកងកម្លាំងបោសសំអាតមីនមួកខៀវ ទៅបំពេញបេសកកម្មក្រៅប្រទេសរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកម្លាំងមួកខៀវទៅបំពេញបេសកកម្មក្រៅប្រទេសក្នុងក្រប ខ័ណ្ឌអង្គការសហប្រជាតិ ដូចជាប្រ ទេសស៊ូដង់ ឆាដ អាហ្រ្វិកកណ្តាល និង លីបង់ ។
ដំណើរឆ្ពោះទៅការរៀបចំទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអន្តរជាតិនៃរដ្ឋភាគីអនុសញ្ញាអូតាវ៉ាលើកទី ១១ ឆ្នាំ២០១១ ប្រវត្តិនៃអនុសញ្ញាអូតាវ៉ា ការក្លាយជារដ្ឋភាគីនៃអនុសញ្ញានិងកាតព្វកិច្ច កិច្ចប្រជុំ 11 MSP ធ្វើ កសិកម្មហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងផ្តល់សុវត្ថិភាពដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅ តាមសហគមន៍ នានាទូទាំងប្រទេសក្នុងនោះបានរកឃើញកងកំទេចមីនប្រឆាំងមនុស្ស ៩០០,៤៩៣ គ្រាប់ មីនប្រ ឆាំងរថ ក្រោះ ២០,៧៧៩គ្រាប់ និងសំណល់ជាតិផ្ទះពីសង្រ្គាម ២,០៦៣,៤៩៣គ្រាប់ ។
ទន្ទឹមនឹងនេះ ការបោសសំអាតមីន និងការអប់រំកាត់បន្ថយគ្រោះថ្នាក់មីន / ERW បានធ្វើឲ្យចំនួនអ្នក រង គ្រោះថា្នក់ មានការថយចុះពី ២៧១នាក់ នៅឆ្នាំ២០០៨ និង ២៤៤នាក់ នៅឆ្នាំ២០០៩ នៅឆ្នាំ២០១០ មាន ចំនួន ២៨៦នាក់ កើនឡើងពីឆ្នាំ២០០៩ចំនួន ៤២នាក់ ដោយសារផ្ទុះមីនប្រឆាំងរថក្រោះជាច្រើន ករណី និង នៅខែដើមឆ្នាំ២០១១ មានចំនួន ៨៦នាក់ ។ (ផ្ទៀងជាមួយ DAC) តាមទិន្នន័យ មានអ្នករងគ្រោះទាំងអស់ ស្លាប់ជាង ៦៣,៨៨៨នាក់ គិតត្រឹមឆ្នាំ ១៩៩២ ដល់ ឆ្នាំ២០១១។
ទោះបីកម្ពុជាសំរេចបានសមិទ្ធផលជាច្រើនយ៉ាងណាក្តី ក៏មានផ្ទៃដីប្រមាណ ៦៤៨,៨គីឡូម៉ែត្រការ៉េ ជាដី មានមីនពិតប្រាកដ ដែលត្រូវការបោសសំអាតមីនជាក់ស្តែងនិងផ្ទៃដីប្រមាណ ១.០៩៧.៨ គីឡូម៉ែត្រការ៉េ ដែលជាតំបន់ សង្ស័យថា មានមីនដែលចាំបាច់ត្រូវធ្វើការរំដោះតាមរយៈពេលការ ស្រាវជ្រាវទិន្នន័យ មូល ដ្ឋាន និងការ ស្រាវជ្រាវបច្ចេកទេសជាច្រើនឆ្នាំបន្តទៅមុខទៀត។
តើត្រូវដោះស្រាយបញ្ហាមីន / ERW យ៉ាងដូចម្តេច ?
ប្រវត្តិនៃបញ្ហាមីន / សំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា
១. បញ្ហាមីន / កាកសំណល់សង្រ្គាមនៅកម្ពុជា គឺជាកេរ្តិ៍ដំណែលដែលបានបន្សល់ទុកពីជម្លោះផ្ទៃក្នុង និង នៅក្នុងតំបន់ជាបន្តបន្ទាប់ដែលអូសបន្លាយអស់ពេលយ៉ាងយូរ ចាប់តាំងពីពាក់កណ្តាលទសវត្សរ៌ ៦០ រហូត ដល់ចុងឆ្នាំ១៩៩៨ សង្រ្គាមត្រូវបានបញ្ចប់មានសន្តិភាពទូទាំងប្រទេសក្រោមយុទ្ធវិធីនយោ បាយឈ្នះឈ្នះ របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ។
២.បន្ថែមលើបញ្ហាមីន បញ្ហាសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលជាសំណល់នៃគ្រាប់ផ្លោង គ្រាប់រ៉ុក្កែត និង គ្រាប់ទម្លាក់ពីអាកាសមានទំហំធំធេង។ យោងតាមព័ត៌មាន គ្រាន់តែគ្រាប់ទម្លាក់នៃយន្តហោះចម្បាំង របស់ អាមេរិកមានចំនួន ២.៧៥លានតោនក្នុងចន្លោះពីឆ្នាំ១៩៦៥-១៩៧៥ ។
៣.សង្រ្គាមនេះបានបន្សល់ទុកនូវមីនជាច្រើននៅក្នុងដី ជាពិសេសមីនប្រឆាំងមនុស្សដែលតែងតែយា យី និងមានការគម្រាមយ៉ាងខ្លាំងដល់អាយុជីវិតរបស់មនុស្ស ទាំងយោធានិងជនស៊ីវិល ដែលជាឧប សគ្គដល់ ការអភិវឌ្ឍជាតិផងដែរ ។
ការឆ្លើយតបឧសគ្គនៅកម្ពុជា ៖
១.បន្ទាប់ពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមត្រូវបានផ្តួលរលំនៅដើមឆ្នាំ១៩៧៩ ការបោសសម្អាត មីន បានចាប់ផ្តើមតាំងពីឆ្នាំ១៩៧៩ នៅតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម ដោយកងទ័ពប្រជា ជនបដិវត្ត កម្ពុជា ពិសេសកងអនុសេនាធំវីរៈនារីដោះមីន ដែលបានរំដោះផ្ទៃដីជាច្រើនពាន់ហិចតា បានរកឃើញ និង បំផ្លាញមីន / ស.ផ.ស.ជាច្រើនម៉ឺនគ្រាប់ ដើម្បីផ្តល់សុវត្តិភាពក្នុងការតាំងទីលំនៅ និងធ្វើ កសិកម្ម ទោះបី ពេលនោះពុំមានថវិកាជាដុំកំភួន និងសម្ភារៈទំនើបក៏ដោយ
២.ប៉ុន្តែនៅឆ្នាំ១៩៩២ ការដោះមីនមនុស្សធម៌ត្រូវបានចាប់ផ្តើមជាផ្លូវការនៅកម្ពុជា និងការបដិសន្ធិនៃ កម្មវិធី សម្អាតមីនពេញលេញរហូតដល់ឆ្នាំ ១៩៩៨ សកម្មភាពបោសសំអាតមីនត្រូវបានពង្រីកយ៉ាង ខ្លាំងដែលមាន ប្រតិបត្តិករចំនួន ៤ ដូចជាកងយោធពលខេមរភូមិន្ទមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីន កម្ពុជា (CMAC) អង្គ ការ MAC និងអង្គការ HALO Trust ។ (UNTAC ចាប់ផ្តើម១៩៩១)លទ្ធផលសំរេចបាន (១៩៩២-២០១១) ៖
១.ផ្ទៃដីបោសសំអាតមីនសរុបបាន ៥៣,៥៧៥ ហ.ត នៅឆ្នាំ២០០៩ និង ៦៣,៩៦២ហ.ត នៅឆ្នាំ២០១០ និង នៅ បីខែដើមឆ្នាំ២០១១ បានផ្ទៃដី ១,០១២ហ.ត សំរាប់សង់លំនៅឋានធ្វើកសិកម្ម ហេដ្ឋារចនា សម្ព័ន្ធរូ បវន្តនិងផ្តល់សុវត្ថិភាពដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមសហគមនានាទូទាំង ប្រទេស។
ទន្ទឹមនឹងនេះការបោសសំអាតមីននិងការអប់រំកាត់បន្ថយគ្រោះថ្នាក់មីន / ERW បានធ្វើឲ្យ ចំនួនអ្នករង គ្រោថ្នាក់មានការថយចុះពី ២៧១នាក់នៅឆ្នាំ២០០៨ និង ២៤៤ នាក់ នៅឆ្នាំ២០០៩ នៅ ឆ្នាំ២០១០ មានចំនួន ២៨៦នាក់ កើនឡើងពីឆ្នាំ២០០៩ ចំនួន ៤២នាក់ ដោយសារផ្ទុះមីនប្រឆាំងរថ ក្រោះជាច្រើនករណី និងនៅ ពីរខែ ដើមឆ្នាំ២០១១ មានចំនួន ៣៧នាក់ ។
២.ក្របខ័ណ្ឌច្បាប់ (មើល NMAS)
ការបញ្ជូនកងកម្លាំងបោសសំអាតមីនមួកខៀវទៅបំពេញបេសកកម្មក្រៅប្រទេស
១.រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកម្លាំងមួកខៀវទៅបំពេញបេសកកម្មក្រៅប្រទេសក្នុងក្របខ័ណ្ឌអង្គ ការ សហប្រជាជាតិ ដូចជាប្រទេសលីបង់ ស៊ូដង់ អាហ្រិ្វកកណ្តាល និង ឆាដ ។ល។
២.សកម្មភាពចូលរួម សកម្មភាពក្នុងតំបន់ និង អន្តរជាតិ (ដូចជាធ្វើម្ចាស់ផ្ទះ សមយុទ្ធពហុជាតិ ។ល។)
មីន និង សំណល់ជាតិផ្ទុះពីសង្រ្គាមកំពង់បន្តជាឧបសគ្គនៅកម្ពុជា ៖
១.កម្ពុជាកំពង់តែប្រឈមនឹងផ្ទៃដីប្រមាណ ៦៤៨,៨ គីឡូម៉ែត្រការ៉េ ជាដីមានមីនពិតប្រាកដ ដែលត្រូវ ធ្វើ ការការបោសសំអាតមីនជាក់ស្តែង និងផ្ទៃដីប្រមាណ ១.០៩៧.៨គីឡូម៉ែត្រការ៉េ ដែលជាតំបន់ សង្ស័យថា មានមីនដែលចាំបាច់ត្រូវធ្វើការរំដោះតាមរយៈការស្រាវជ្រាវទិន្នន័យមូលដ្ឋាន និងការស្រាវ ជ្រាវបច្ចេកទេស ។ បន្ថែមលើបញ្ហាមីន បញ្ហាសំណល់ជាតិ ផ្ទុះពីសង្រ្គាមដែលជាសំណល់ នៃគ្រាប់ផ្លោង គ្រាប់រ៉ុក្កែត និង គ្រាប់ទម្លាក់ពីអាកាសមានទំហំធំធេង ។
យោងតាមព័ត៌មាន គ្រាន់តែ គ្រាប់តម្លាក់ពីយន្តហោះចម្បាំងរបស់អាមេរិកមានចំនួន ២.៧៥លានតោន ក្នុងចន្លោះពីឆ្នាំ១៩៦៥-១៩៧៥ ។
២.មីន / សំណល់ជាតិផ្ទុះពីសង្រ្គាមកំពង់បង្កជាឧបសគ្គដល់ការអភិវឌ្ឍជាតិ និងធ្វើឲ្យមនុស្សទទួល គ្រោះ ថ្នាក់ជារៀងរាល់ថ្ងៃ តាមទិន្នន័យមានអ្នករងគ្រោះទាំងរបស់ / ស្លាប់ជាង ៦៥០០០នាក់ គិតត្រឹម ឆ្នាំ១៩៩២ ដល់ ឆ្នាំ២០១១ ។
តើត្រូវដោះស្រាយបញ្ហាមីន / ERW យ៉ាងដូចម្តេច ?
១.អាជ្ញាធរមីនកម្ពុជា ប្រតិបត្តិការបោសសំអាតមីន និង ភ្នាក់ងារពាក់ព័ន្ធនានា បានរួមគ្នារៀបចំផែន ការ យុទ្ធសាស្រ្តជាតិសកម្មភាពមីន ២០១០-២០១៩ ដោយបានទទួលអនុម័តពីរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១១ វិច្ឆិកា ២០១០ ដែលមានគោលដៅស្នួលចំនួន ៤ ៖
-កាត់បន្ថយគ្រោះថ្នាក់មីន / ស.ផ.ស និងផលប៉ះពាល់អវិជ្ជមានដទៃទៀត
-រួមចំណែកដល់ការជម្រុញកំណើនសេដ្ឋកិច្ចនិងកាត់បន្ថយភាពក្រីក្រ
-ធានានិរន្តរភាពសមត្ថភាពជាតិក្នុងការដោះស្រាយបញ្ហាមីន/ស.ផ.ស ដែលនៅសេសសល់និង
-លើកកម្ពស់ស្ថិរភាពនិងរំសាយសព្វាវុធនៅក្នុងតំបន់និងលើឆាកអន្តរជាតិ ។
No comments:
Post a Comment